កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ជនសង្ស័យ ៤នាក់ និងដកហូតបានថ្នាំញៀនជិត ១គីឡូក្រាម ក្នុងមូលដ្ឋានស្រុកគិរីវង់
ភ្នំពេញ៖ បើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាបករណីគ្រឿងញៀនជាក់ស្តែង ចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើកស្រុកគីរីវង់ ខេត្តតាកែវ។
លទ្ធផលឃាត់ខ្លួនបានមនុស្ស ៤នាក់ និងដករហូតវត្ថុតាងរួមមាន៖
– ម្សៅក្រាមពណ៏សថ្លាចំនួន ១៨ កញ្ចប់ (ធំ១១កញ្ជប់ តូច០៧ ) ទម្ងន់ = ៦១៧.២៧ក្រាម ( ថ្លឹងទាំងសំបក់ថង់ )
– ថ្នាំគ្រាប់ប្រភេទ WY ពណ៍ឈាមជ្រូកចំនួន ០៨ កញ្ចប់ (ធំ០៧កញ្ជប់) ស្មើនិង ១៣២០គ្រាប់ ទម្ងន់= ១៤៥.៩៣ក្រាម ( ថ្លឹងទាំងសំបក់ថង់ ) ។
– ប្រាក់ដុល្លារចំនួន ២៤០០$ ( ពីពាន់បួនរយដុល្លាអាមេរិច ) ប្រាក់រៀល ២,៦៥៥,០០០រៀល ( ពីរលានហុកសិបប្រាំមុឺនរៀល )។
– ដបទឹកសុទ្ធធំចំនួន០១( មានផ្ទុកដោយទឹកសារធាតុញៀន )
– ទូរសព្ទ័ចំនួន ០៣គ្រឿង (ម៉ាកViVO, iPhne, iphone11ProMaX)
និងម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដា C125ពណ៌ក្រហម ស្លាកលេខតាកែវ 1F2238និង ម៉ាក់BeaTពណ៍ ស ខៀវ ស្លាកលេខតាកែវ 1Y2809 ព្រមទាំងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន៕