ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបច្ចេកទេសលើការងារ របស់នាយកដ្ឋានកិច្ចការថ្កោលទោស ដើម្បីរៀបចំបម្រើសេវាថ្កោលទោសតាមប្រព័ន្ធឌីជីថល ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្កនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលើការងាររបស់នាយកដ្ឋានកិច្ចការថ្កោលទោស ដើម្បីរៀបចំបម្រើសេវាថ្កោលទោសតាមប្រព័ន្ធឌីជីថល ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យឯកឧត្តមបណ្ឌិត គឹម សន្តិភាព នាទីស្តីការក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក ហេង សេង ប្រធាននាយកដ្ឋានកិច្ចការថ្កោលទោស និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងអ្នកជំនាញបច្ចេកទេសមួយចំនួនផងដែរ ៕