**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីឧត្តមសិក្សាស្រាវជ្រាវនវានុវត្តន៍ថៃ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម អនេក ឡៅថាំម៉ាតាស់ (Anek Laothamatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ ជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ ឯកឧត្តម Anek Laothamatas បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនៅពេលនេះ និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ នៃប្រទេសថៃ ជូនចំពោះសម្ដេចតេជោ។

ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថាគោលបំណងរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈ ទី១)គោរពសូមផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេស នៅសាកលវិទ្យាល័យល្បីៗរបស់ព្រះរាជាណាចក្រថៃ។ ទី២)តាមរយៈការអនុញ្ញាតឲ្យអ្នកស្រាវជ្រាវ វិទ្យាសាស្រ្តកម្ពុជា ទៅចូលរួមធ្វើការសិក្សាស្រាវជ្រាវ លើវិស័យជាច្រើន រួមទាំងវិស័យតារាសាស្ត្រ វិស័យជីវសាស្ត្រ វិស័យអាហារសាស្ត្រ និងវិស័យដទៃទៀត។ និងទី៣) សូមគោរពជូននូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល ជាពិសេសលើជំនាញឯកទេស។

លើសពីនេះទៅទៀត ឯកឧត្តមក៏បានគោរពអញ្ជើញប្រតិភូកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ដើម្បីពិនិត្យលទ្ធភាពលើវិស័យដែលអាចពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ជាពិសេសលើវិស័យអប់រំ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Anek Laothamatas ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រថៃចំពោះសម្ដេច ។ សម្តេចតេជោក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្ដល់អាហារូបករណ៍ ការផ្ដល់កិច្ចសហប្រតិបត្តិការលើការសិក្សា​ស្រាវជ្រាវ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យសុខាភិបាល ។

សម្ដេចតេជោបានមានប្រសាសន៍បន្តថា កម្ពុជាត្រូវការ និស្សិតទៅសិក្សាលើជំនាញនោះ លើថ្នាក់អនុបណ្ឌិត និងបណ្ឌិត រួមទាំងការស្រាវជ្រាវផងដែរ។ ក្នុងន័យនេះ សម្ដេចតេជោបានស្នើសុំឲ្យមានការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យបានល្អ និងកាន់តែស៊ីជម្រៅ។ ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូនក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ ទៅធ្វើទស្សនកិច្ចសិក្សាតាមការអញ្ជើញរបស់ឯកឧត្តម Anek Laothamatas ផងដែរ។

ឆ្លៀតនៅក្នុងឱកាសនេះផងដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានសំដែងនៅមរណៈទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះការបាញ់ប្រហារនៅប្រទេសថៃកាលពីម្សិលមិញ។ សម្ដេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមសម្ដែងនូវការសោកស្ដាយជាទីបំផុត៕

អត្ថបទដែលជាប់ទាក់ទង