**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

លោកជំទាវ តឹករ៉េត កំរង ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ត្រៀមលក្ខណៈចូលរួមពិធីសម្ភោធ និងការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម

 

ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមលក្ខណៈចូលរួមនៅក្នុងពិធីសម្ភោធ និងការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement – CEPA) រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធប្រមាណ ៦៥ រូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំអំពីទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាអត្ថប្រយោជន៍ និងកាលានុវត្តន៍ភាពសម្រាប់វិស័យសំខាន់ៗទាំងនេះ នៃកិច្ចព្រមព្រៀង CEPA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សំដៅពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិនិយោគ និងពាណិជ្ជកម្ម ឌីជីថលូបនីយកម្ម និងវិស័យសំខាន់ៗផ្សេងទៀត ឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះដែរ អង្គប្រជុំក៏បានចែករំលែក និងផ្លាស់ប្តូរជូនគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនានាក្នងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី ដើម្បីជាធាតុចូលសម្រាប់ក្រុមការងារជំនាញតាមក្រសួង-ស្ថាប័ននីមួយៗ អាចយកទៅអនុវត្តក្នុងការពិនិត្យលទ្ធភាពចរចាបង្កើតកិច្ចព្រមព្រៀង CEPA នាពេលខាងមុខ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញឱ្យក្រុមការងារជំនាញតាមក្រសួង-ស្ថាប័ននីមួយៗ បន្តធ្វើការសិក្សាស្រាវជ្រាវឱ្យបានលម្អិតអំពីកាលានុវត្តភាពផ្នែកសេដ្ឋកិច្ច, បញ្ហាប្រឈម និងយុទ្ធសាស្រ្តនានា ក្នុងការទាញយកអត្ថប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាក់ព័ន្ធ ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀង CEPA នេះ ព្រមទាំងរៀបចំផែនការក្នុងដំណើរការចរចាឱ្យបានគ្រប់ជ្រុងជ្រោយ។

នៅកិច្ចបញ្ចប់ អង្គប្រជុំបានបង្ហាញនូវសុទិដ្ឋិនិយម លើអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលអាចទទួលបានពីការបង្កើតកិច្ចព្រមព្រៀង និងចាប់ផ្តើមការចរចាកិច្ចព្រមព្រៀង CEPA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនេះ សំដៅបន្តធ្វើពិពិធកម្មទីផ្សារ, បង្កើតកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗ និងទាក់ទាញការវិនិយោគផ្ទាល់បរទេស ឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងបុព្វហេតុបន្តលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព៕

អត្ថបទដែលជាប់ទាក់ទង