អភិបាលខេត្តកំពង់ធំ នាំយកអំណោយរបស់សម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋ ១៤០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកសណ្តាន់

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៤០គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។

