**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សាខន នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំចំនួនបី នៅស្រុកកំចាយមារ ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្តើម សម្ដេចក្រឡាហោម បានថ្លែងអរគុណចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាឥស្សរជនថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃរដ្ឋបាលខេត្តព្រៃវែង ដែលឆ្លៀតពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមក្នុងកម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់ទាក់ទងនឹងការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងឃុំទាំងបី នៃស្រុកកំចាយមារ នាពេលនេះ។

សម្ដេចក្រឡាហោម ក៏បានថ្លែងការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងបីឃុំ ដែលបានស្ម័គ្រចិត្តអញ្ជើញមកចូលរួមតាមការអញ្ជើញរបស់សមាគមដើម្បីមកពិនិត្យ និងព្យាបាលជំងឺនៅថ្ងៃនេះ ព្រមទាំងកោតសរសើរចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមកបំពេញភារកិច្ចមនុស្សធម៌ ក្នុងការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនោះសម្ដេចក្រឡាហោម ក៏បានថ្លែងអរគុណចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានរៀបចំថ្នាំពេទ្យ ក៏ដូចជាឧបករណ៍សម្ភារបម្រើឲ្យការងារពិនិត្យ និងព្យាបាលនេះ ព្រមទាំងការចំណាយលើធនធានផ្សេងៗ ដើម្បីបម្រើឲ្យការពិនិត្យព្យាបាលនេះ។ សម្ដេចបន្ថែមថា «សម្តេចពិតជាមានការពេញចិត្តពេញថ្លើម ហើយសង្ឃឹមជឿជាក់ថា ថ្ងៃនេះយើងនឹងរួមគ្នាដើម្បីអនុវត្តនូវកិច្ចការរបស់យើងឲ្យបានជោគជ័យនោះ គឺថាពេទ្យក៏បំពេញតួនាទីរបស់ខ្លួន ហើយប្រជាពលរដ្ឋក៏ខិតខំដើម្បីពិនិត្យសុខភាពរបស់ខ្លួនផងដែរ ដែលគោលដៅចុងក្រោយ គឺយើងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើង នេះគឺជាបំណងប្រាថ្នារបស់យើងដ៏ពិសិដ្ឋសម្រាប់ថ្ងៃនេះ។

សម្ដេចក្រឡាហោមមានប្រសាសន៍ថា តំបន់នេះយើងដឹងទាំងអស់គ្នាហើយបើនិយាយពីប្រវត្តិសាស្រ្តក្នុងអំឡុងទសវត្សរ៍ ៦០ ប្រជាពលរដ្ឋ ក៏ដូចជាសមិទ្ធផលនានាត្រូវបានបំផ្លាញដោយសារសង្គ្រាម នៅវៀតណាមខាងត្បូង ដោយសារការទម្លាក់គ្រាប់បែក និងគីមីពុល ។

សម្ដេចក្រឡាហោមមានប្រសាសន៍បន្តថា នៅក្នុងទសវត្សរ៍ ៧០ យើងក៏ទទួលនូវការលំបាកវេទនាយ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមបង្កឡើងដោយការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ផង ហើយបន្ទាប់ពីនោះមក គឺការគ្រប់គ្រងនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃផង ដែលសម្លាប់មនុស្សប្រមាណ ២ លាននាក់។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម តាងនាមសម្តេចប្រធានគណបក្ស ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល ក៏ដូចជារាជរដ្ឋាភិបាល សូមថ្លែងនូវអំណរគុណ និងកោតសរសើរជាពន្លឹកចំពោះប្រជាពលរដ្ឋ នៅឃុំទាំងឡាយ នៅស្រុកកំចាយមារ ដោយឡែកនៅឃុំបី ដែលបានជួបជុំគ្នានៅថ្ងៃនេះ។

សម្ដេចក្រឡាហោមបានបន្ថែមថា បច្ចុប្បន្នសម្ដេចកំពុងធ្វើសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅឫស្សីវេទ ហើយបង្កើតជាមជ្ឈមណ្ឌលអប់រំ នៅហ្នឹងឫស្រីវេទ។ បើចូលសិក្សាក្នុងមជ្ឈមណ្ឌលអប់រំឫស្សីវេទ ឥឡូវហ្នឹងមានតាំងពីមតេយ្យ រហូតដល់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ហើយនឹងរៀនមុខជំនាញវិជ្ជាជីវៈ បានន័យថា រៀនជួសជុលភ្លើង រៀនជួសជុលម៉ូតូ រៀនជួសជុលម៉ាស៊ីន រៀនធ្វើផ្ទះ រៀនឈូសឈើ រៀនធ្វើតុ ជាង ធ្វើកៅអីជាដើម ។ល។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា យើងត្រូវអនុវត្តតាមគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាលយើង របស់គណបក្សប្រជាជនយើង គឺត្រូវខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង នេះគឺជាគោលដៅរបស់យើង គឺជានយោបាយរបស់រាជរដ្ឋាភិបាលយើង ៕

 

អត្ថបទដែលជាប់ទាក់ទង