ស្នងការភ្នំពេញ៖ បុគ្គលដែលយករូបភាពចាស់ៗ មកផុសឡើងវិញ ធ្វើឲ្យពលរដ្ឋយល់ច្រឡំ តើមានគោលបំណងអ្វី ?

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញបានចោទជាសំណួរថា តើបុគ្គលដែលយករូបភាពចាស់ៗ ជាច្រើនមកផុសឡើងវិញ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ តើមានគោលបំណងអ្វី ?
តាមរយៈហ្វេសប៊ុក ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងយ៉ាងដូច្នេះថា “សូមមើលព្រៃទាំងមូល កុំយកឈើមួយដើមមកវាយតម្លៃ !!! បុគ្គលដែលយករូបភាពចាស់ៗ ជាច្រើនមកផុសឡើងវិញ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ តើមានគោលបំណងអ្វី ?

សូមគិតពិចារណាឡើងវិញផង បើជាសកម្មភាពថ្មី ចំពោះមន្ត្រីដែលមានទង្វើ ទាំងកាយវិការ និងពាក្យសំដី មិនសមរម្យ គឺត្រូវបានកោះហៅដើម្បធ្វើការណែនាំអប់រំ និងដាក់វិន័យកងកម្លាំងជាដើម។
ជានិច្ចជាកាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែធ្វើការណែនាំអប់រំជាប្រចាំ ដល់មន្ត្រីទាំងអស់ ឲ្យអនុវត្តការងារឲ្យបានត្រឹមត្រូវ ប្រើប្រាស់កាយវិការ និងពាក្យសម្តីសមរម្យជាមួយប្រជាពលរដ្ឋ ទោះជាការបំពេញភារកិច្ចហត់នឿយយ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅតែមានបុគ្គលមួយចំនួនតូច នៅតែមិនអនុវត្តតាម ហេីយក៏ត្រូវបានអង្គភាព ដកបញ្ឍរជើង ដាក់វិន័យ ។ល។
តើអ្នកដែលយករូបភាពចាស់មកផុសនេះ ដែលមានគិតថា មន្ត្រីភាគច្រើនបានខិតខំបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អ ទោះជាភ្លៀង ខ្យល់ ក្តៅ រងារ យ៉ាងណាក៏នៅតែឈរ សម្រួលចរាចរណ៍ជូន ពលរដ្ឋជានិច្ច ដើម្បីកុំឲ្យមានការកកស្ទះ”៕

