អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរមូលដ្ឋានតាមដាននូវស្ថានភាពទឹកជំនន់ និងចាត់វិធានការជម្លៀសប្រជាពលរដ្ឋនៅតំបន់ទឹកលិច

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកប្រាសាទសំបូរ ដែលកំពុងមានការលិចខ្លាំងក្នុងតំបន់មួយចំនួន។
នៅក្នុងឳកាសនោះឯកឧត្ដម អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរមូលដ្ឋានតាមដាននូវស្ថានភាពទឹកជំនន់ និងចាត់វិធានការជម្លៀសប្រជាពលរដ្ឋនៅតំបន់ទឹកលិច មករកទទួលមានសុវត្ថិភាព ៕

