ក្រុមប្រឹក្សាខណ្ឌ៧មករា បើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ ឆ្នាំ២០២២

ភ្នំពេញ៖ ក្រុមប្រឹក្សាខណ្ឌ៧មករា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៤០ អាណត្តិទី៣ ឆ្នាំ២០២២ ដើម្បីពិនិត្យ និងអនុម័ត៖
១. សេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩
២. សេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ៧មករា
៣. ការបែងចែកប្រាក់វង្វាន់លើកទឹកចិត្តប្រចាំខែកញ្ញា ឆ្នាំ២០២២
៤. សេចក្ដីសម្រេចការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខណ្ឌ៧មករា
៥. សេចក្ដីសម្រេចការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសខណ្ឌ៧មករា
៦. សេចក្ដីសម្រេចការកែសម្រួលសមាសភាពគណៈកម្មការគ្រប់គ្រងគម្រោងខណ្ឌ៧មករា
៧. សេចក្ដីសម្រេចការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខណ្ឌ៧មករា និងបញ្ហាផ្សេងៗមួយចំនួន៕

