ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបើកឱ្យយានយន្តចាប់ផ្ដើធ្វើចរាចរណ៍ចេញ-ចូលសាកល្បងនៅថ្ងៃទី១ ខែតុលា

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបើកឱ្យយានយន្តចាប់ផ្ដើធ្វើចរាចរណ៍ចេញ-ចូលសាកល្បងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីម៉ោង ០៧៖០០នាទីព្រឹកតទៅ នៅគ្រប់ច្រកចេញ-ចូលទាំងអស់ ដែលរួមមានដូចជា៖
– ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រ ៣
– ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រ ២៦
– ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រ ៤៣
– ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រ ៧៦
– ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ ១១៤
– ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ ១៣៥
– ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ ១៧២
– ច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រ ១៨២

