ឯកឧត្តម ឡូយ សុផាត ផ្ញើសារលិខិតរំលែកទុក្ខ ជូនឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងលោកជំទាវ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសន៍នូបត្ថម្ភក៍ ទន់ ធី

ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានផ្ញើសារលិខិតរំលែកទុក្ខ ជូនឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោកជំទាវ ចំពោះមរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសន៍នូបត្ថម្ភក៍ ទន់ ធី ដែលត្រូវជាម្តាយក្មេក ម្តាយបង្កើត របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០:១៨ នាទី ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ។

