ឯកឧត្តម ថោង ខុន ដឹកនាំកិច្ចប្រជុំក្រុមការងារ ត្រៀមទទួលប្រតិភូជាន់ខ្ពស់ ដែលនឹងអញ្ជើញមកពីបណ្តាប្រទេសនានា ដើម្បីចូលរួម សន្និបាតក្រុមប្រឹក្សាអូឡាំពិកលើកទី៤១

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ កញ្ញានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ សម្រាប់ការត្រៀមទទួលប្រតិភូជាន់ខ្ពស់ដែលនឹងអញ្ជើញមកពីបណ្តាប្រទេសនានា ដើម្បីចូលរួម សន្និបាតក្រុមប្រឹក្សាអូឡាំពិកលើកទី៤១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ។

