ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកណ្តាលរៀបចំការប្រឡង ដើម្បីពិនិត្យពិភាក្សាលើកិច្ចដំណើរការរៀបចំការប្រឡងជ្រើសរើសសិស្ស-និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃឆ្នាំ២០២២

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំគណៈកម្មការកណ្តាលរៀបចំការប្រឡង ដើម្បីពិនិត្យពិភាក្សាលើកិច្ចដំណើរការរៀបចំការប្រឡងជ្រើសរើសសិស្ស-និស្សិត បញ្ចូលក្នុងក្របខណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការកណ្តាលរៀបចំការប្រឡង៕

