**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP

ទឹកមុខញញឹមពព្រាយរបស់ប្រជាកសិករចិនក្នុងរដូវកាលប្រមូលផលជាការធានាដ៏រឹងមាំចំពោះសន្តិសុខស្បៀងរបស់ប្រទេសជាតិ

ក្នុងរដូវរំហើយរបស់ប្រទេសចិនជារៀងរាល់ឆ្នាំ វាលស្រែស្រូវទុំពណ៌មាសលាតសន្ធឹងរាប់លានហិកតាចោលក្លិនក្រអូបនៃគ្រាប់ធញ្ញជាតិដ៏គួរជាទាក់ចិត្ត បន្លែផ្លែឈើគ្រប់មុខប្រជែងគ្នាលូតលាស់និងហុចផលជាបន្តបន្ទាប់ ។ សុភាសិតចិនពោលថា «តស៊ូម្តង បានផលម្តង» នេះជាខណៈពេលដ៏សប្បាយរីករាយបំផុតរបស់ប្រជាកសិករចិន ព្រោះថាការចំណាយកម្លាំងញើសឈាមខិតខំដាំដុះនិងថែទាំអស់រយៈពេលជិតកន្លះឆ្នាំបាននិងកំពុងហុចផលមកវិញជាបន្តបន្ទាប់ ។
ចាប់ពីពេលធ្វើយន្តូបនីយកម្មមក ការប្រមូលផលដំណាំជាច្រើនប្រភេទរបស់ប្រជាកសិករចិនបានចំណាយពេលតិច ចំណាយកម្លាំងតិច តែបានផលលឿន ។ ដំណាំស្បៀងនិងបន្លែផ្លែឈើត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារទូទាំងប្រទេសជាបន្តបន្ទាប់ ដែលធានាបាននូវការផ្គត់ផ្គង់តាមតម្រូវការ ។
ស្ថិរភាពនៃខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គង់ផ្គត់របស់ប្រទេសចិនបានលំនឹងតម្លៃទំនិញក្នុងចន្លោះសមរម្យនិងទប់ស្កាត់ការកើនឡើងខ្លាំងនៃអតិផរណា ហើយតាមការប៉ាន់ប្រមាណ ទិន្នផលស្បៀងក្នុងឆ្នាំនេះនឹងរក្សាក្នុងបរិមាណលើសពី ០,៦៥ ទ្រីលានគីឡូក្រាម ដែលអាចបំពេញតាមតម្រូវការក្នុងស្រុកនិងការនាំចេញ ។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងលើកឡើងថា «ឆ្នាំងបាយ»ដែលស្ថិតនៅក្នុងដៃខ្លួនឯង ទើបជារបស់ខ្លួនពិតៗ ។ បច្ចុប្បន្ន ឃ្លាំងស្តុកស្បៀងរបស់ប្រទេសចិនមានចំណុះសរុបលើសពី ៦,៥ រយលានតោន បច្ចេកទេសនៃការស្តុកស្បៀងមានកម្រិតជឿនលឿនបង្គួរនៅលើពិភពលោក ហើយបរិមាណស្បៀងសំខាន់ពីរមុខដែលស្តុកក្នុងឃ្លាំងគឺអង្ករនិងស្រូវសាលីគឺលើសពីតម្រូវការពេញមួយឆ្នាំ ។
ប្រជាកសិករជាមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងរបស់ប្រទេសជាតិ អាស្រ័យហេតុនេះ បក្សនិងរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារ«កសិកម្ម ជនបទ និងកសិករ» ។ ពិសេសនៅចុងឆ្នាំ ២០២០ ប្រទេសចិនបានសម្រេច«គោលដៅមួយសតវត្សរ៍»ទីមួយរបស់ខ្លួន ពោលគឺក្នុងឱកាសគម្រប់ខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន នឹងជួយឱ្យពលរដ្ឋក្រីក្រទាំងអស់ចេញផុតពីភាពក្រីក្រ ។
សមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រទទួលបានដោយមិនងាយទេ ឯការថែរក្សាសមិទ្ធផលជារឿងកាន់តែលំបាកទៅទៀត ។ សុភាសិតចិនមួយឃ្លាពោលថា «ស្បៀងអាហារជាឫសគល់នៃការរស់រានមានជីវិតរបស់ប្រជាជន» ជាការពិតណាស់ ប្រជាជនមានស្បៀងអាហារគ្រប់គ្រាន់ ទើបអាចប្រកបការងារនិងរស់នៅដោយទឹកចិត្តសប្បាយរីករាយ ហើយប្រទេសជាតិទើបមានស្ថិរភាព ។
អ្វីដែលគួររំលឹកគឺថាចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩មក ប្រទេសមួយចំនួនបានដាក់ចេញវិធានការរឹតត្បិតការនាំចេញស្បៀងនិងផលិតផលកសិកម្ម ដែលជះឥទ្ធិពលចំពោះសន្តិសុខស្បៀងក្នុងតំបន់និងពិភពលោក ។
ក្រៅពីនេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោកដ៏ស្មុគស្មាញនិងការកើនឡើងនៃអតិផរណាបាននិងកំពុងបណ្តាលឱ្យប្រទេសមួយចំនួនប្រឈមនឹងវិបត្តិស្បៀងអាហារ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្ទាន់ ពុំនោះសោតនឹងមិនងាយឆ្លងផុតវិបត្តិផ្ទួនៗដ៏កម្រនេះឡើយ ។
ក្នុងន័យប្រកាន់ខ្ជាប់និងគាំទ្រចំពោះពហុភាគីនិយម និងគំនិតផ្តួចផ្តើមស្តីពីពិភពលោកជាសហគមន៍រួមវាសនាតែមួយ ប្រទេសចិនបានដាក់ចេញវិធានការជាច្រើនដើម្បីគាំពារសន្តិសុខស្បៀងរបស់ខ្លួនផង និងរួមចំណែកដល់ការគាំពារសន្តិសុខស្បៀងជាសកលផង ដូចជាការជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវិស័យកសិកម្ម ការជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យលើកកម្ពស់ផលិតកម្មកសិកម្មនិងកម្រិតសន្តិសុខស្បៀង ក៏ដូចជាបានឧបត្ថម្ភថវិកាច្រើនបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គស្បៀងអាហារនិងកសិកម្មអង្គការសហប្រជាជាតិ ។
កាលពីឆ្នាំ ២០២១ បរិមាណស្បៀងគិតជាមធ្យមក្នុងមនុស្សម្នាក់ៗរបស់ប្រទេសចិនគឺ ៤៨៣ គីឡូក្រាម ដែលជាតួលេខលើសពីស្តង់ដាសុវត្ថិភាពរបស់ពិភពលោកយ៉ាងច្រើន ។ ផ្អែកលើធនធានរបស់ខ្លួន ប្រទេសចិនបានដោះស្រាយបញ្ហាហូបចុករបស់ប្រជាជនចំនួន ១ភាគ ៥ នៃពិភពលោក ដែលជាការរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិសុខស្បៀងរបស់ពិភពលោក ។
សុភមង្គលកើតចេញពីការតស៊ូ ថ្នាក់ដឹកនាំចិនតែងលើកឡើងថា «តើប្រជាជនមានជីវភាពល្អឬមិនល្អ ត្រូវមើលថាតើប្រជាជនមានទឹកមុខញញឹមដោយក្តីពេញចិត្តឬអត់» ។ ជាការពិតណាស់ ការធ្វើឱ្យប្រជាជន ជាពិសេសគឺប្រជាកសិករមានទឹកមុខញញឹមប្រកបដោយសុភមង្គលជាទិសដៅការងារសំខាន់បំផុតមួយរបស់រដ្ឋាភិបាលចិន ហើយទិន្នផលដំណាំកសិផលដែលស្តុកពេញឃ្លាំងគឺជាការធានាយ៉ាងប្រចក្សចំពោះ«ឆ្នាំងបាយ»និងសន្តិសុខស្បៀងរបស់ប្រជាជនចិន និងជាការរួមចំណែកដល់ការថែរក្សសន្តិសុខស្បៀងពិភពលោក ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង