**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

អ្នកនាំពាក្យក្រសួងសាធារណការ ឆ្លេីយពន្យល់ជូនលោក អាចារ្យ អេ ដែលផុសវីដេអូ ប្រធានបទ “អាយុជីវិតរបស់ប្រជាពលរដ្ឋ ផ្ញេីលេីផ្លូវ ល្បឿនលឿន របស់ឯកឧត្តម ស៊ុន ចាន់ថុល ហេីយ!!”

ភ្នំពេញ៖ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសូមឆ្លេីយពន្យល់ជូនលោក A JA A-អាចារ្យ អេ ដែលផុសវីដេអូ ប្រធានបទ “អាយុជីវិតរបស់ប្រជាពលរដ្ឋ ផ្ញេីលេីផ្លូវ ល្បឿនលឿន របស់ឯកឧត្តម ស៊ុន ចាន់ថុល ហេីយ!!” កាលពីថ្ងៃទី២៤ កញ្ញា ២០២២។

ការឆ្លើយបំភ្លឺមានខ្លឹមសារដូចខាងក្រោម “ ខ្ញុំបានមើលហើយ ក៏ហាក់មានការហួសចិត្ត កើតចិត្តគិតថាប្រជាពលរដ្ឋអាចមានការភាន់ច្រឡំ ជាមួយរូបភាព Cover ចំណងជើង និងខ្លឹមសារវីដេអូ ដែលបានផុសផ្សាយ របស់លោក មួយនេះ ទាំងខ្ញុំក៏ជាអ្នកគោរព អ្នកគាំទ្រនូវការផ្សាយរបស់លោក និងការចូលរួមសង្គមរបស់លោក នាពេលកន្លងមក។

ជម្រាបជូនលោកថា ក្រសួងបានធ្វើការណែនាំហើយថា ល្បឿន120km/h គឺជាល្បឿនអតិបរមា ឬហៅថាល្បឿនលឿនបំផុត សម្រាប់រថយន្តធុនស្រាលតែប៉ុណ្ណោះ។ ពោលគឺមិនបានកំណត់ថា ត្រូវតែបើកបរមិនឱ្យក្រោម 120km/h អ្វីនោះឡើយ។

ត្រង់នាទី4:45 លោក AJA A លើកឡើងពីការព្រួយបារម្ភអំពីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន ករណីនេះ ក្នុងស្ថានភាពផ្លូវកោង អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ពេលចូលដល់ផ្លូវល្បឿនលឿន តាមផ្លាកសញ្ញាកំណត់ល្បឿន មិនមែនតម្រូវឱ្យបើកយ៉ាងតិច 120km/h គ្រប់ស្ថានភាពនោះឡើយ។ កន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន យើងខ្ញុំក៏បានដាក់នូវគំនូសរំញ័រ Rumble Stripes ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

យើងខ្ញុំសូមយកឱកាសនេះបញ្ជាក់ទៅ លោក AJA A ក៏ដូចជាគោរពជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា បើទោះជាល្បឿនយឺត និងលឿនបំផុត ត្រូវបានកំណត់ជារួមក៏ពិតមែន ប៉ុន្តែនៅតាមដងផ្លូវ ក៏នៅតែមានដាក់បំពាក់នូវផ្លាកសញ្ញាបញ្ជាក់ល្បឿន កំណត់ទៅតាមទីតាំង និងស្ថានភាពនៃផ្លូវ។

ត្រង់នាទី 11:20 លោកមានប្រសាសន៍ថា៖ “ច្បាប់ឱ្យបើកលឿនបំផុត 120km/h មិនខុសច្បាប់ តែខ្មែរយើងជាន់ 130km/h” យើងខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រេីប្រាស់ផ្លូវល្បឿនលឿន នឹងចូលរួមប្រកាន់ខ្ជាប់ ការគោរពច្បាប់ ដេីម្បីសុវត្ថិភាពរបស់ខ្លួន និងអ្នកធ្វេីដំណេីរតាមដងផ្លូវ តាមការណែនាំរបស់ក្រសួងមានសមត្ថកិច្ច។ ប្រសិនបេីករណីអ្នកបើកបរ បើកលើសល្បឿនកំណត់ នោះនគរបាលចរាចរណ៍ ដែលប្រចាំការនៅទីនោះ នឹងធ្វើការណែនាំ ពិន័យអន្តរការណ៍ ព្រមទាំងកាត់ពិន្ទុ ឬឈានទៅដកហូតបណ្ណបើកបរ ដេីម្បីឱ្យរៀងចាល។

តារាងខាងក្រោម សេចក្តីសង្ខេបអំពីកម្រិតនៃល្បឿនទាបបំផុត (អប្បរមា) និងលឿនបំផុត (អតិប្បរមា) សម្រាប់ផ្លូវល្បឿនលឿន៖
អប្បរមា អតិបរមា
(យឺតបំផុត) (លឿនបំផុត)
– ល្បឿន 60 – 120km/h រថយន្តគ្រួសារ/ធុនស្រាល
– ល្បឿន 60 – 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ 500cc/27Kw ឡើងទៅ
– ល្បឿន 60 – 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត
*ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបេីកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលេី។

រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន មានភារកិច្ចដឹកនាំការសាងសង់ និងគ្រប់គ្រងការប្រើប្រាស់ផ្លូវល្បឿនលឿន ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះសំណេរចំណងជើងវីដេអូផ្សាយផ្ទាល់ និងរាល់ពាក្យពេចន៍ ដែលបានពិភាក្សាជាសាធារណៈ របស់លោក AJA A។

ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងការកោតសរសើរ ដល់សហការីរបស់វិទ្យុ ABC ដែលបានបញ្ជាក់ក្នុងពេលផ្សាយ អំពីល្បឿនអប្បរមា(ទាបបំផុត) 60km/h និងល្បឿនអតិបរមា (លឿនបំផុត) 120km/h ជាការក្រើនរម្លឹកដល់លោក អាចារ្យ អេ កុំឱ្យមានការជ្រុលខុសហួសជ្រៅទៅៗ បន្ថែមទៀត។ នៅនាទី 10:20 ក្នុងវីដេអូ លោក AJA A បានទទួលស្គាល់ និងបានពោលថា លោកអាចច្រឡំ ប៉ុន្តែសម្តីសំដៅរបស់លោកហាក់មិនបានបញ្ជាក់ពីការទទួលស្គាល់ និងមិនបានសម្តែងចេតនាទទួលខុសត្រូវ នៃការផ្សាយក្នុងទម្រង់នេះឡើយ។

ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យសាធារណការ និងដឹកជញ្ជូន រីករាយនឹងទទួលយកនូវរាល់មតិយោបល់ក្នុងន័យស្ថាបនា និងសូមលើកទឹកចិត្តដល់បណ្តាញសារព័ត៌មានរបស់លោក ធ្វើការសហការល្អ ស្វែងរកការបំភ្លឺពី សមត្ថកិច្ចជំនាញ ដូចដែលបានធ្វើនាពេលកន្លងទៅ ដើម្បីជាមូលដ្ឋានព័ត៌មានសព្វជ្រុងជ្រោយ មុននឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ជៀសវាងបង្កការភាន់ច្រឡំដល់សាធារណជន ដូចករណីនេះ ប្រសិនបើសំណេរខ្ញុំ មានការលើសលោះ សូមមេត្តាខន្តីអភ័យទោស និងសូមជួយតម្រែតម្រង់ “៕

អត្ថបទដែលជាប់ទាក់ទង