ឧត្តមសេនីយ៍ទោ វ៉េង សុខហេង ជួបពិភាក្សាការងារទ្វេភាគី ជាមួយ នាយករងមជ្ឈមណ្ឌលវិទ្យុ-ទូរទស្សន៍កងទ័ព អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ ង សុខឧត្តមសេនីយ៍ទោ វ៉េហេង នាយក នាយកដ្ឋានព័ត៌មាន អគ្គយោធសេវាក្រសួងការពារជាតិ អញ្ជើញដឹកនាំនាយទាហានចំណុះនាយកដ្ឋានព័ត៌មាន ជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកវរសេនីយ៍ឯក(ហ្វាន អាញ់ វៀត) Phan Anh Viet នាយករង មជ្ឈមណ្ឌលវិទ្យុ-ទូរទស្សន៍កងទ័ព អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម ជាប្រធានដឹកនាំប្រតិភូបានពិភាក្សាការងារពីកិច្ចសហប្រតិបត្តិរវាងកងទ័ពទាំងពីរកម្ពុជា -វៀតណាម។
ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ដើម្បីស្វែងយល់និងដកបទពិសោធន៍រវាងព័ត៌មាន និងទូរទស្សន៍កងទ័ពទាំងពីរឱ្យមានការរីកចម្រើនបន្តទៀត៕

