បណ្ឌិត ហ៊ុន ម៉ាណែត៖ ដើម្បីធ្វើដំណើរទៅដល់គោលដៅរបស់យើង ទោះជាត្រូវឆ្លងកាត់ផ្លូវលំបាកឧបសគ្គ ព្យុះភ្លៀងយ៉ាងណា គឺទាមទានូវការកំណត់គោលដៅច្បាស់លាស់

ភ្នំពេញ៖ ឯកឧត្ដម បណ្ឌិតហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីធ្វើដំណើរទៅដល់គោលដៅរបស់យើង ទោះជាត្រូវឆ្លងកាត់ផ្លូវលំបាក ឬប្រឈមឧបសគ្គ ព្យុះភ្លៀងយ៉ាងណាក៏ដោយ គឺទាមទានូវការកំណត់គោលដៅច្បាស់លាស់ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែតបានឲ្យដឹងយ៉ាងដូច្នេះថា “ ដើម្បីធ្វើដំណើរទៅដល់គោលដៅរបស់យើង ទោះជាត្រូវឆ្លងកាត់ផ្លូវលំបាក ឬប្រឈមឧបសគ្គ ព្យុះភ្លៀងយ៉ាងណាក៏ដោយ គឺទាមទានូវការកំណត់គោលដៅច្បាស់លាស់ រួមជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់និងភាពក្លាហាន ដើម្បីបន្តដំណើរទៅមុខជានិច្ចរហូតដល់ទីកន្លែងដែលយើងត្រូវទៅ”៕

