**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា

បទអត្ថាធិប្បាយ៖ ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ បានផ្សារភ្ជាប់ទៅនឹងការអប់រំនៅក្នុងសង្គមខ្មែរ

ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ តែងតែប្រារព្ធឡើងនៅថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របទជារៀងរាល់ឆ្នាំ ហើយក៏ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនានៅកម្ពុជា។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ បានចាប់ផ្ដើមនៅថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនិងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ។ រយៈពេលជាច្រើនថ្ងៃនៃពិធីកាន់បិណ្ឌ យើងសង្កេតឃើញថានៅតាមវត្តអារាមនានាទាំងនៅទីក្រុងរហូតដល់ជនបទ មានសភាពអ៊ូរអរជាងថ្ងៃធម្មតាដោយពុទ្ធបរិស័ទយើងទាំងក្មេងចាស់ ប្រុស ស្រីបាននាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ក្នុងន័យឧទ្ទិសមគ្គផលដល់ញាតិគ្រប់សណ្ដានដែលបានចែកឋានទៅកាន់លោកខាងមុខ។

ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការវត្តនន្ទមុនីធ្លាប់មានពុទ្ធដីកាថា៖ ការប្រារព្ធពិធីភ្ជុំបិណ្ឌមានសារៈសំខាន់ណាស់ ព្រោះបានបង្ហាញពីការដឹងគុណដល់អ្នកមានគុណ និងបុព្វបុរសខ្មែរដែលបានចែកឋានទៅកាន់លោកខាងមុខ។ហើយមួយផ្នែកទៀតជាការបញ្ចូលការអប់រំ ទូន្មានប្រៀនប្រដៅដល់ជនប្រុសស្រីគ្រប់វ័យបានត្រង់ត្រាប់ស្ដាប់ នូវអំពើអ្វីដែលប្រាសចាកអកុសលកម្ម ទាំងឡាយដែលបានប្រព្រឹត្តក្នុងការរស់នៅប្រចាំថ្ងៃ។
សំឡេង៖« បើនិយាយពីពុទ្ធសាសនាគេនឹកដល់ការអប់រំតែម្ដង ។ចឹងពុទ្ធសាសនាជាសាសនាមួយមានតួនាទីសំខាន់ណាស់ក្នុងការអប់រំកាយ វាចា ចិត្ត របស់មនុស្សយើងឱ្យសាងប្រព្រឹត្តនូវអ្វីដែលល្អ សម្រាប់ខ្លួនឯងក៏ដូចជាសម្រាប់សង្គម ។ចឹងពិធីភ្ជុំបិណ្ឌធ្វើឡើងដើម្បីការអប់រំឬផ្សាយការអប់រំដល់ស្រទាប់មហាជនទាំងក្មេងទាំងចាស់ប្រុសស្រីទាំងអស់»។

ព្រះតេជគុណមានពុទ្ធដីកាបន្តទៀតថា៖ ការបញ្ជ្រាបការអប់រំដែលសំខាន់បំផុតក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺការយល់ដឹងពីហេតុនាំឱ្យវិនាសទាំង១២ប្រការដែលពេលព្រលឹមឡើង ព្រះសង្ឃគ្រប់វត្ត អារាមទាំងអស់បានសូត្រជាប្រចាំក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យ។
សំឡេងទី២៖ «ការអប់រំដើរតួនាទីយ៉ាងសំខាន់ កាលណាដល់រដូវកាន់បិណ្ឌភ្ជុំបិណ្ឌ ជិតភ្លឺឡើងគ្រប់វត្តទាំងអស់ព្រះសង្ឃគាត់តែងតែសូត្របរាភវសូត្រ ដែលបង្ហាញពីក្ដីនាំវិនាសចំនួន១២កងចឹងប្អូនៗ ញាតិមិត្តពុទ្ធបរិស័ទគាត់អញ្ជើញទៅវត្ត បានបំពេញបុណ្យកុសលហើយ បានស្ដាប់នូវព្រះធម៌អប់រំ។ កាលណាយើងបានស្ដាប់បានយល់ហើយ បានស្គាល់ផ្លូវនៃសេចក្ដីវិនាស ចឹងយើងអត់ដើរលើផ្លូវ នៃ សេចក្ដីវិនាសទេ យើងគេចពីផ្លូវនៃសេចក្ដីវិនាស ហើយងាកមកប្រព្រឹត្តអំពើទាំងឡាយណាដែលនាំ មកសេចក្ដីចម្រើន»។

លោកសាស្ត្រាចារ្យប្រាក់ សម្ផស្ស ជាសាស្ត្រាចារ្យពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ្យបានមានប្រសាសន៍ថា៖ក្នុងនាមជាពុទ្ធបរិស័ទដែលបានគោរពប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណ កាលរហូតមកដល់បច្ចុប្បន្ន ដល់ពេលបុណ្យភ្ជុំបិណ្ឌ ពុទ្ធសាសនិកជនត្រូវធ្វើរឿង២ដែលជារឿងសំខាន់៖
សំឡេង៖ «ទី១ត្រូវជម្រះកាយវាចាចិត្តឱ្យល្អ នៅក្នុងពេល នឹងគ្រាដែលយើងបំពេញកុសល ការ ដាក់បិណ្ឌ និងភ្ជុំបិណ្ឌ។ទី២ គឺយើងបង្ហាញនូវការសណ្ដោសប្រោសប្រណីចំពោះអ្នកដែលទីទាល់ក្រ អ្នកដែលគ្នានទីពឹង ឬក៏អ្នកដែលត្រូវការពឹងពាក់អាស្រ័យ។ បើពីសម័យមុន បុរាណយើងគាត់អនុគ្រោះដល់សត្វទៀត នៅក្នុងចំណោម១៥ថ្ងៃនឹង សត្វល្មមៗគេមិនប្រើប្រាស់ទេ ដល់ថ្ងៃឆ្លងភ្ជុំ គេដុសលាងជម្រះក្អែល ដូចជាគោ ក្របី ដើម្បីបង្ហាញនូវការតបគុណចំពោះសត្វទាំងនោះ ដែលបានជួយ ទ្រទ្រង់ វិស័យកសិកម្ម។ ទាំងអស់នេះសុទ្ធតែជាបុណ្យកុសលដែលយើងត្រូវបំពេញ»។

ភ្ជុំបិណ្ឌគឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់បំផុតមួយ នៅក្នុងប្រទេសកម្ពុជា ព្រោះពិធីនេះ បាននាំគ្រួសារនៅទូទាំងរាជធានីខេត្ត មកជួបជុំគ្នា បន្ទាប់ពីបែកគ្នាជាយូរមកហើយ។ទី១ ជាបុណ្យ ក្នុងការទំនុកបម្រុងព្រះសង្ឃនៅក្នុងរដូវវស្សា។ ទី២ ជាបុណ្យដើម្បីរំឮកគុណ និងឧទ្ទិសកុសលដល់ញាតិកាគ្រប់សណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ទី៣ការគោរពដល់ឪពុកម្ដាយ ដែលជាព្រះរស់ និង អប់រំមនុស្សវ័យក្មេងស្រករក្រោយឲ្យដឹងអំពីរបៀបដែលពួកគេគួរផ្ដល់ការគោរពចំពោះសាច់ញាតិចាស់ទុំ ឬឪពុកម្ដាយ។ ដែលជាទូទៅគឺជួយទំនុកបម្រុងលោកអ្នកមានគុណ និងការជូនគ្រឿងឧបភោគបរិភោគ ឬលុយកាក់ ឲ្យព្រះរស់បានទៅវត្តរក្សាទានសីលនៅតាមទីវត្តអារាម ។ ទី៤ ជាការសន្សំកុសលផលបុណរៀងៗខ្លួនសម្រាប់បច្ចុប្បន្នកាល និងអនាគតកាល។ ទី៥ បង្កើនសាមគ្គីភាព ព្រោះពិធីកាន់បិណ្ឌត្រូវបានកំណត់ពេលចាប់ផ្ដើម និងបញ្ចប់ ដូចៗគ្នាក្នុងទូទាំងប្រទេស ដោយបង្ហាញពីការ ស្រុះស្រួលគ្នា ។ ទី៦ជាការរក្សាប្រណៃទំនៀមទម្លាប់ខ្មែរ ដូចជាការស្លៀកសម្លៀកបំពាក់ប្រពៃណី របស់នារីខ្មែរយើង ៕

(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន )

អត្ថបទដែលជាប់ទាក់ទង