បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២១ កញ្ញា ឃាត់ខ្លួនជនពាក់ព័ន្ធ ៤៧នាក់

ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន៤៧នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៤ករណីទូទាំងប្រទេស នៅថ្ងៃទី២១ ខែកញ្ញា។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៧នាក់ រួមមាន ៖ +ជួញដូរ ៨ករណី ឃាត់ ២០នាក់ +ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ +ប្រើប្រាស់ ៤ករណី ឃាត់ ២៤នាក់(ស្រី ៣នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែកញ្ញា រួមមាន៖ -មេតំហ្វេតាមីន(Ice) = ១៦៧០៣,១០ក្រាម និង៥៦កញ្ចប់តូច ។ -កេតាមីន(Ke) = ២០,០ក្រាម។ -អ៊ិចស្តាស៊ី(mdma) = ១៥១៣,៤៣ក្រាម។ -នីមេតាហ្សាប៉ាម(N-zapam) = ៦៥,៧០ក្រាម៕
