**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្ដូរវេន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) តាមរយៈប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង នាឱកាសនេះ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ដ្រីប្រធានប្រតិភូទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន នៃបណ្ដាប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សន្ដិសុខ នយោបាយ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សម្ដេចក្រឡាហោម ស ខេង បានចូលរួមអបអរសាទរចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់នៃបណ្តារដ្ឋសមាជិកអាស៊ាន ដែលបានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតីរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យស្ថានភាពប្រឈមនៅក្នុងតំបន់អាស៊ានមានការវិវដ្តប្រែប្រួលប្រកបដោយភាពវិជ្ជមាន ។

យ៉ាងណាក៏ដោយ សម្ដេចបានទាញចំណាប់អារម្មណ៍អង្គប្រជុំថា នៅមានកិច្ចការសំខាន់ៗជាអាទិភាពច្រើនទៀតដែលអាស៊ានត្រូវបន្តផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ដូចជាគ្រោះមហន្តរាយធម្មជាតិ សង្គ្រាមប្រដាប់អាវុធ វិបត្តិថាមពល ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការគំរាមកំហែងដោយបទល្មើសមិនប្រពៃណី ដូចជា អំពើជួញដូរ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទូរគមនាគមន៍ ការជួញដូរគ្រឿងញៀន និងការសម្អាតប្រាក់ជាដើម។

សម្ដេចបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនាឱកាសនេះ នឹងដើរតួជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ផ្លាស់ប្ដូរ និងចែករំលែកទៅវិញទៅមកនូវព័ត៌មាន ក៏ដូចជាបទពិសោធន៍ថ្មីៗក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបុព្វហេតុនៃសន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព ភាពសុខដុមរមនា និងការអភិវឌ្ឍសម្រាប់តំបន់អាស៊ានទាំងមូល ។

សូមបញ្ជាក់ថា កិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងបន្តធ្វើរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយនៅព្រឹកថ្ងៃស្អែក សម្ដេចក្រឡាហោម ស ខេង នឹងបន្តអញ្ជើញដឹកនាំកិច្ចប្រជុំបូក៣ គឺអាស៊ានបូក ចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយនៅពេលល្ងាចសម្ដេចនឹងថ្លែងសុន្ទកថាបិទ ព្រមទាំងផ្ទេរតួនាទីប្រធានជូនរដ្ឋមន្រ្តីឥណ្ឌូនេស៊ី៕

អត្ថបទដែលជាប់ទាក់ទង