ឯកឧត្តម ជីវ សុងហាក់ ចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាពិភាក្សាជាមួយ សមាជិករបស់សហព័ន្ធនិយោជកអំពី «វឌ្ឍនភាពនៃការបង្កើត តុលាការការងារនៅកម្ពុជា»

ភ្នំពេញ៖ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការ និង ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាជាមួយសមាជិករបស់សហព័ន្ធនិយោជកអំពី «វឌ្ឍនភាពនៃការបង្កើតតុលាការការងារនៅកម្ពុជា» និងជាវាគ្មិនក្នុងកម្មវិធីសំណួរចម្លើយ ដែលរៀបចំឡើងដោយ សហព័ន្ធនិយោជក និងសមាគមន៍ពាណិជ្ជកម្មកម្ពុជា។

