ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តមុនីប្រសិទ្ធីវង្ស ក្នុងខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតនៅសង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងពិធីនេះផងដែរ ឯកឧត្តម និងលោកជំទាវ បានអញ្ជើញរាប់បាត ប្រគេនទេយ្យវត្ថុ ថ្វាយសម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងបានចែកអំណោយជូន លោកយាយ លោកតា និងពុទ្ធបរិស័ទ្ធចំណុះវត្តប្រសិទ្ធីវង្ស ៕

