នគរបាលស្រុកមោងឬស្សី នាំខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ ចំនួន៥នាក់ អប់រំណែនាំ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២ ២ វេលាម៉ោង១៥និង០០នាទី លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរដ្ឋបាលគារ បានបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ចំនួន០១ករណី ត្រង់ចំណុចភូមិពោធិ៍២ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០៥នាក់រួមមាន៖ ១.ឈ្មោះ សែម ចាន់ ភេទប្រុស អាយុ៥៧ឆ្នាំ(ម្ចាស់ផ្ទះ) រស់នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឬស្សី ២.ឈ្មោះ ថូ រុន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឬស្សី ៣.ឈ្មោះ ង៉ែត ស៉ីម៉ន ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោង ឬស្សី ៤.ឈ្មោះ សន ហេង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឬស្សី និង៥.ឈ្មោះ រឹម ចាន់ធឿន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឬស្សី ។
វត្ថុតាងចាប់យកបានរួមមាន៖ ក្រម៉ាពោះគោសំរាប់ក្រាលលែងបៀចំនួន១, បៀចំនួន១ហ៊ូ ចំនួន ៥២សន្លឹក , លុយចំនួន ៥,៨០០៛ (ប្រាំពាន់ប្រាំបីរយរៀល) ។
ពេលនាំខ្លួនមកធ្វើការ សាកសួរនៅអធិការដ្ឋាន រួចមកអ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៥នាក់ខាងលើ ត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះ បន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមក ធានាត្រឡប់ទៅមូលដ្ឋានវិញ៕

