លោកនាយករដ្ឋបាលសាលាខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារប្រចាំថ្ងៃ ដល់មន្ត្រីរដ្ឋបាលសាលាខេត្ត

ភ្នំពេញ៖ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារប្រចាំថ្ងៃ ដល់មន្ត្រីរដ្ឋបាលសាលាខេត្ត។
នៅក្នុងកិច្ចប្រជុំ លោក ម៉ាក់ ប៊ុនហុង បានពង្រឹងរបៀបរបបការងារប្រចាំថ្ងៃដល់មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ធំ ព្រមទាំងក្រើនរំលឹកដល់មន្ត្រីរាជការនៃ រដ្ឋបាលសាលាខេត្តកំពង់ធំទាំងអស់ ត្រូវគោរពតួនាទី ភារកិច្ចរបស់ខ្លួន ទៅតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ៕

