និស្សិតផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យ វេស្ទើន ទស្សនកិច្ចសិក្សាស្វែងយល់អំពី “តួនាទីរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា”

ភ្នំពេញ៖ លោកជំទាវ ត្រឹង ថាវី អនុប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទស្សនកិច្ច និងសិក្សាស្វែងយល់ អំពី”តួនាទីរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា” ជូនដល់និស្សិតផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យ វេស្ទើន ចំនួន៧០នាក់ ដែលកម្មវិធីនេះ រៀបចំដោយលេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេសនៃសភាកម្ពុជា (ល.ស.ប) នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។
ក្នុងឱកាសនោះដែរ ក្រុមនិស្សិតក៏បានទស្សនាសាលប្រជុំពេញអង្គរដ្ឋសភា សាលពិព័រណ៍ បណ្ណាល័យ និងកន្លែងសំខាន់ៗមួយចំនួនទៀត៕

