**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

លោកជំទាវ មិថុនា ភូថង ញ្ជើញស្វាគមន៍នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នាថ្ងៃទី១៤ កញ្ញា បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ។

លោកជំទាអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង និងសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម លោកជំទាវ ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាភ្ញៀវកិត្តិយស ដែលបានឆ្លៀតឱកាសដ៏មមារញឹកអញ្ជើញមកចូលរួម ក្នុងពិធី ប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកោះកុង នាថ្ងៃនេះ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូល ទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ កត្តាសន្តិភាព និងស្ថេរភាព នយោបាយនេះហើយ ដែលធ្វើឱ្យខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈបំផុត ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវន្ត វិស័យវិនិយោគនិងទេសចរណ៍។ បច្ចុប្បន្នខេត្តកោះកុង មានប្រព័ន្ធគមនាគមន៍ស្ពានថ្នល់គ្រប់គ្រាន់ គ្រប់ទីកន្លែងទាំងនៅ ក្នុងទីរួមខេត្ត និងនៅតាមក្រុង ស្រុក ក៏ដូចជានៅមូលដ្ឋានភូមិ ឃុំ ដែលអាចបំរើសេចក្តីត្រូវការរបស់បង ប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ អាចធ្វើដំណើរឬប្រកបអាជីវកម្មផ្សេងៗបានយ៉ាងងាយស្រួល។ ជាងនេះទៅទៀតខេត្តកោះកុង មានប្រភព វារីអគ្គិសនីធំៗចំនួន៣កន្លែង តំបន់សេដ្ឋកិច្ចពិសេសនាង កុក-កោះកុង និងក្រុមហ៊ុនយូញៀន ឌីវឺឡុបមេនថ៏ គ្រុប ខូអិលធីឌី ដែលមានការចាប់អារម្មណ៍ដាក់ទុន ច្រើនជាងគេចូលមកវិនិយោគលើទឹកដីខេត្តកោះកុង។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀតដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព។ល។ ក៏ដូចជាតំបន់ការពារធម្មជាតិជាច្រើនកន្លែង តំបន់ ទេសចរណ៍ តំបន់ប្រវត្តិសាស្ត្រ តំបន់ឆ្នេរ រម្យណីដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ។ល។ ត្រូវបាននឹងកំពុងកសាង កែលម្អ អភិរក្ស ថែរក្សា យ៉ាងយកចិត្តទុកដាក់ សំដៅប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីន ការទាក់ទាញ ប្រកបដោយភាពស្រស់បំព្រង និងផាសុខភាព ស័ក្តិសមជាខេត្តដែលត្រូវបានប្រសិទ្ធ នាមថាជា “តារារៈនាទិសនិរតី» និងបានទទួលជ័យលាភីជា“ឆ្នេរស្អាតបំផុតលើពិភពលោក»។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបានសំដែងនូវការអបអរសាទរចំពោះ ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដែលត្រូវបានក្រសួងការពារជាតិតែងតាំង និងបំពាក់ឋានន្តរស័ក្តិ ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង នាឱកាសនេះ ជាមួយនឹងការអបអរសាទរចំពោះ លោកមេបញ្ជាការ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តដែលទើបទទួលបានការតែងតាំងថ្មីនេះ នាងខ្ញុំក៏សូមយកឱកាសដ៏វិសេសវិសាលនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង អតីតមេបញ្ជាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងមន្រ្តីកងរាជអាវុធហត្ថទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តការងារប្រកបដោយ ឆន្ទៈនិងមនសិការ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន និងបានចូលរួមចំណែកគ្រប់សកម្មភាពនានា ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់ថ្នាក់ និងមន្ទីរ អង្គភាពនានាជុំវិញខេត្ត។

លោកជំទាវអភិបាលខេត្ត ក៏បានស្នើដល់ លោកមេបញ្ជាការ បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែល ទើបប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះ ត្រូវអនុវត្តតួនាទីភារកិច្ចឲ្យបានស្របតាមស្មារតីនៃ អនុក្រឹត្យ លេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពី ភារកិច្ច និងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ ឲ្យបានល្អប្រសើរនិងខ្ជាប់ខ្ជួន និងសូមបន្តប្រពៃណីសាមគ្គីភាព រក្សាទំនាក់ទំនងល្អ និងបន្តកិច្ចសហការជាមួយ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភាគីពាក់ព័ន្ធ ក្នុងអនុវត្តការងារ៕

អត្ថបទដែលជាប់ទាក់ទង