ឯកឧត្ដម ថេង បញ្ញាធន ចុះពិនិត្យ និងណែនាំសម្រាប់ការ អនុវត្តដល់ទីតាំងរុនតាឯក ស្រុកបន្ទាយស្រី និងសាលាក្រុងសៀមរាបផ្ទាល់

ភ្នំពេញ៖ គោរពអនុវត្តប្រសាសន៍ណែនាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ និងមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួកបន្ទុកអគ្គនាយកផែនការ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានផែនការ មន្ឬីរផែនការខេត្តសៀមរាប និងតំណាងក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យនិងណែនាំសម្រាប់ការអនុវត្តដល់ទីតាំងរុនតាឯក ស្រុកបន្ទាយស្រី និងសាលាក្រុងសៀមរាបផ្ទាល់ ដោយមានការចូលរួមពីលោក អភិបាលស្រុកស្តីទីស្រុកបន្ទាយស្រី ក្រុមប្រឹក្សាឃុំ និងតំណាងលោកអភិបាលក្រុងសៀមរាប ។
នេះ ជាការងារបន្ទាន់បំផុត ដែលអគ្គនាយកដ្ឋានផែនការ ត្រូវបញ្ជូនមន្ត្រីបច្ចេកទេសមួយចំនួន ចុះទៅជួយធ្វើការងារនេះផ្ទាល់ នៅរុនតាឯកទាំងយប់និងថ្ងៃមួយរយៈ ជាពិសេសចេញបណ្ណចែកជូនផ្ទាល់នៅទីនោះ ដោយសារប្រជាជនភាគច្រើនវិលត្រឡប់មកផ្ទះតែពេលយប់៕

