**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្ដម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចប្រជុំត្រៀមលើកចុងក្រោយ នៃគណៈកម្មការរៀបចំកិច្ចប្រជុំ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ព្រមទាំងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមលើកចុងក្រោយ សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការ និងក្រុមការងារលេខាធិការដ្ឋាន មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

វឌ្ឍនភាពសំខាន់ៗ នៃការត្រៀមរៀបចំរបស់អនុគណៈកម្មារជំនាញនីមួយៗ មានដូចខាងក្រោម៖

• អនុគណៈកម្មការខ្លឹមសារ និងឯកសារ និងក្រុមការងារលេខាធិការដ្ឋាន ត្រៀមបញ្ចប់វីដេអូស្តីពីវឌ្ឍនភាព PEDs របស់កម្ពុជា សុន្ទរកថា ឯកសារបទអន្តរាគមន៍នានា និងឯកសារកិច្ចប្រជុំពាក់ព័ន្ធ ជូនប្រធានកិច្ចប្រជុំ AEM លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំទ្វេភាគី ផងដែរ។

• អនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំនិងសិល្បៈ បានចុះពិនិត្យមើលនិងត្រៀមរួចរាល់នូវទីតាំងរៀបចំកិច្ចប្រជុំ សណ្ឋាគារស្នាក់នៅ ការត្រៀមទទួលបដិសណ្ឋារកិច្ច វត្ថមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងរដ្ឋមន្រ្តីសេដ្ឋកិច្ចពីបណ្តាសមាជិកចូលរួម ការធានាប្រព័ន្ធសន្តិសុខ ការសម្រួលដល់ការធ្វើតេស្តយកសំណាក PCR និងបន្ទប់សង្រ្គោះបន្ទាន់ និងការត្រៀមរៀបចំចាំបាច់ដទៃទៀត។ ក្នុងនោះ ក៏បានត្រៀមរួចរាល់នូវការហាត់សម និងចាត់ចែងឱ្យមន្រ្តី LOs និង SOs ត្រៀមទទួលគណៈប្រតិភូទៅតាមជើងហោះហើរ និងបានត្រៀមរៀបចំកម្មវិធី Spouse ផងដែរ។

• អនុគណៈកម្មការផ្សព្វផ្សាយព័ត៌មាន កំពុងពិនិត្យបញ្ចប់វីដេអូផ្សព្វផ្សាយ ការចុះឈ្មោះក្រុមសារព័ត៌មានជាតិនិងអន្តរជាតិ ក៏ដូចជាការត្រៀមរួចរាល់នូវអត្ថបទព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយតាមវិទ្យុជាតិ ប៉ុស្តិ៍ទូរទស្សន៍ជាតិ និងការផ្សព្វផ្សាយលើប្រព័ន្ធបណ្តាញសង្គមជាដើម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ជូនអនុគណៈកម្មការនីមួយៗ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន ដូចខាងក្រោម៖

• បន្តកិច្ចសហការដ៏ល្អប្រសើរជាមួយក្រុមការងារលេខាធិការដ្ឋានអាស៊ាន លើការងាររៀបចំឯកសារ និង Logistics នានាពាក់ព័ន្ធនឹងដំណើរការប្រព្រឹត្តទៅនៃកិច្ចប្រជុំ។

• ត្រូវពិនិត្យឆ្លើយតបនឹងសំណួរ និងពិនិត្យលទ្ធភាពដោះស្រាយសំណើនានាពាក់ព័ន្ធនឹងបញ្ហា Logsitcs Arrangement និងការរៀបចំទូទៅ តាមលទ្ធភាពជាក់ស្តែង។

• ក្នុងអំទ្បុងពេលនៃកិច្ចប្រជុំ អនុគណៈកម្មការទាំងអស់ត្រូវតាមដាននិងពិនិត្យមើលដំណើរការនៃកិច្ចប្រជុំឱ្យបានល្អិតល្អន់ សំដៅអាចដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងទាន់ពេលវេលា។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ដំណើរការរៀបចំកន្លងមកមានវឌ្ឍនភាពល្អប្រសើរនិងប្រព្រឹត្តទៅបានយ៉ាងរលូន បើទោះជាមានឧបសគ្គមួយចំនួនក្តី ដោយក្រុមការងារអនុគណៈកម្មការទាំងអស់មានស្មារតីបុរេសកម្ម យកចិត្តទុកដាក់ មានជំហរនិងភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហា និងជាពិសេសមានសាមគ្គីភាពល្អជាមួយគ្នា។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងអនុប្រធានអនុគណៈកម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញកាតព្វកិច្ច និងតួនាទីក្នុងស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកិច្ចប្រជុំនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផលជូនជាតិយ៉ាងល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង