**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន

ក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិកស្វែងយល់ពីឱកាសវិនិយោគ និងផែនការអភិវឌ្ឍន៍នានារបស់ រាជរដ្ឋាភិបាលលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិកស្វែងយល់ពីឱកាសវិនិយោគ និងផែនការអភិវឌ្ឍន៍នានារបស់ រាជរដ្ឋាភិបាលលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា សម្រាប់ចាប់ផ្តើមដំណើរការផ្តល់សេវាដឹកជញ្ជូនដោយផ្ទាល់របស់ខ្លួននៅកម្ពុជា នាខែតុលាខាងមុខនេះ។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក ដឹកនាំដោយលោក Masamichi Ujiie អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនFedEx ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ។

ជំនួបរបស់គណ:ប្រតិភូក្រុមហ៊ុន FedEx ជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី មានគោលបំណងស្វែងយល់ពីភាពរីកចម្រើន និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ ឱកាសវិនិយោគ និងផែនការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជាសម្រាប់ជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា និងចាប់ផ្តើមដំណើរការផ្តល់សេវាកម្មដោយផ្ទាល់ចាប់ពីខែតុលា ឆ្នាំ២០២២នេះតទៅ។

ជាកិច្ចចាប់ផ្តើម លោកអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុនដឹកជញ្ជូន FedEx បានសំដែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះឯកឧត្តមទេសរដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូរបស់លោកចូលជួប និង ពិភាក្សាការងារ។ លោកបានមានប្រសាសន៍ថា៖ នេះជាលើកដំបូងដែលលោកបានមកកម្ពុជា ហើយ លោកមើលឃើញកម្ពុជាមានការរីកចម្រើន ដែលផ្ទុយទៅនឹងអ្វីដែលលោកធ្លាប់បានឮពីប្រព័ន្ធឃោសនា ខាងក្រៅ និងពីមនុស្សមួយចំនួន។ លោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ព និងដឹកជញ្ជូននៅកម្ពុជាផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជាពង្រីកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនគណ:ប្រតិភូដោយសង្ខេបអំពីប្រវត្តិនៃការតស៊ូ រំដោះជាតិ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំប្រកបដោយ គតិបណ្ឌិតរឆ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ការបំផ្លិចបំផ្លាញដល់ឫសគល់របស់របបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្រ្គាមស៊ីវិលនៅកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងរយ:ពេល ២៤ឆ្នាំចុងក្រោយនេះ ដែលផ្ទុយស្រឡះពីការឃោសនាផ្សព្វផ្សាយបំផ្លើសបំភ័ន្តភ្នែកអន្តរជាតិរបស់ជនអគតិមួយចំនួន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា៖ រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនពាក់ព័ន្ធ វិស័យសាធារណការ និងដឹកជញ្ជូនរួមមាន៖ ការកសាងផ្លូវថ្នល់បានប្រមាណ១៨ ០០០គីឡូម៉ែត្រតភ្ជាប់ពី រាជធានីភ្នំពេញទៅកាន់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដោយអ៊ុតបេតុងកៅស៊ូ ដែលបច្ចុប្បន្នយើង អាចធ្វើដំណើរទៅកាន់បណ្តាខេត្តជាប់ព្រំដែនបានយ៉ាងងាយស្រួល និងឆាប់រហ័ស។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមផងដែរថា៖ បច្ចុប្បន្នកម្ពុជាមានបណ្ដាញផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងភស្តុភាកម្មកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងនោះ៖ ផ្លូវជាតិសំខាន់ៗមួយចំនួន មានការពង្រីកពីពីរគន្លងទៅបួនគន្លង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងខែតុលា រួមជាមួយនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់ជាមួយទីក្រុងហូជីមិញ គ្រោងបើកការដ្ឋានសាងសង់នៅក្នុងពេលខាងមុខនេះផងដែរ។

ជាមួយគ្នានេះ កម្ពុជាកំពុងសាងសង់ព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិចំនួន៣នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងព្រលានយន្តហោះខេត្តកោះកុង។ កម្ពុជាបានធ្វើការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដែលត្រូវការទុនអនុវត្តប្រមាណជាង៥០ពាន់លានដុល្លារអាមេរិក ដែលនឹងដាក់ឆ្លងគណ:រដ្ឋមន្រ្តីនាពេលឆាប់ខាងមុខ។ ជាងនេះទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន YCH សិង្ហបុរី និងក្រុមហ៊ុន Worldbridge ដើម្បីចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងភ្នំពេញ ហើយក្រសួងក៏គ្រោងចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងព្រះសីហនុនៅពេលខាងមុខ និងកំពុងស្វែងរកការវិនិយោគលើវិស័យសំខាន់មួយចំនួនទៀត ជាពិសេសការវិនិយោគមជ្ឈមណ្ឌលដឹកទំនិញតាមផ្លូវអាកាសតំបន់ផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចង្អុលបង្ហាញពីសារសំខាន់នៃទីតាំងភូមិសាស្ត្ររបស់ប្រទេស កម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន អាចប្រើប្រាស់ជាមជ្ឈមណ្ឌលឧស្សាហកម្ម មួយសម្រាប់បម្រើឱ្យអ្នកប្រើប្រាស់ដែលជាអតិថិជនប្រមាណ ៦៥៥លាននាក់ ព្រមទាំងជាចំណុចកណ្តាលនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ ដែលអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារកម្មសម្រាប់បម្រើឱ្យអតិថិជនប្រមាណ៣៣៤លាននាក់ផងដែរ។

[Forwarded from Noeut Samphors]
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន FedEx ដែលបានលើកឡើង និងចង់ឃើញនូវការហោះហើរមកផ្ទាល់នៃយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន FedEx មកកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុនជួបពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ និងបានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងជួយសម្របសម្រួលដើម្បីឱ្យក្រុមហ៊ុនអាចពង្រីកប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង