**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោកជំទាវ ឃួន សុដារី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្រ្តី(វ៉ាយប៉ា/WAIPA) តាមប្រព័ន្ធនិម្មិត

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA) តាមប្រព័ន្ធនិម្មិត ដែលផ្សាយចេញពីវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំពិគ្រោះយោបល់នៃគណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA) មានគោលបំណង៖

– ប្រមូលធាតុចូលទាក់ទងនឹងផលប៉ះពាល់បណ្តាលមកពីជំងឺឆ្លងរាតត្បាត COVID-19 ទៅលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ស្រ្តីនិងក្មេងស្រី សុខភាពបន្តពូជរបស់ស្រ្តី អំពើហិង្សាពីដៃគូ អាជីវកម្មនិងអក្ខរកម្មឌីជីថល ការដាក់បន្ទុកទៅលើស្រ្តីជាបុគ្គលិកសុខាភិបាល និងស្រ្តីដែលជាអ្នកថែទាំអ្នកជំងឺនៅផ្ទះ ក្រុមស្រ្តីងាយរងគ្រោះ ព្រមទាំងវាយតម្លៃលើការឆ្លើយតបក្នុងក្របខណ្ឌគតិយុត្តិ និងឆន្ទះនយោបាយនៅក្នុងតំបន់ និងទស្សនៈវិស័យទៅថ្ងៃអនាគត។

– បន្តជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដែលត្រូវបានផ្តួចផ្តើមដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ 1325 ក្នុងឆ្នាំ២០០០ និងផ្តួចផ្តើមសំណើគោលនយោបាយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ស្ត្រី សន្តិភាព និងសន្តិសុខក្នុងអាស៊ាន ដោយមេដឹកនាំអាស៊ាននៅក្នុង ឆ្នាំ ២០១៧។

– បង្កើតមធ្យោបាយប្រកបដោយនវានុវត្តន៍ ឆ្ពោះទៅរកការស្តារឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់តាមរយៈការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីចូលរួមពេញលេញក្នុងសេដ្ឋកិច្ចឌីជីថល។

– រិះរកវិធី និងផ្តល់ឱកាសដើម្បីបង្កើនការចូលរួមដោយស្មើភាពរបស់ស្ត្រីក្នុងតួនាទីដឹកនាំ ការធ្វើសេចក្តីសម្រេចចិត្ត ការចូលរួមក្នុងនយោបាយ និងដំណើរការនៃការស្តាសេដ្ឋកិច្ចឡើងក្រោយវិបត្តិកូវីដ១៩។

– ប្រមូលធាតុចូលពីសមាជិកសភា AIPA សម្រាប់សេចក្តីព្រាងសេចក្តីសម្រេចដែលត្រូវដាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការ WAIPA នៃមហាសន្និបាត AIPA លើកទី៤៣ នៅខែវិច្ឆិកា ឆ្នាំ២០២២។

សមាសភាពគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំនេះរួមមាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា រួមនឹងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានសភាកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង