**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

មេបញ្ជាការ យោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ជំនាន់ទី២២ នៅសាលាពលទាហានទី៥

ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការបើកវគ្គសិក្សាអស់រយះពេល ៦១ថ្ងៃរួចមក វគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ជំនាន់ទី២២ ត្រូវបានប្រារព្ធពិធីបិទនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ ស្ថិតនៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥។

របាយការណ៍បញ្ចប់វគ្គ បានឲ្យដឹងថា ក្រោមការត្រួតពិនិត្យ វាយតម្លៃរបស់គណ:កម្មការ គណ:គ្រប់គ្រង គ្រូយោធាចារ្យ គ្រូឧទ្ទេសនាមវគ្គ ស្តីពីលទ្ធផលពេលបញ្ចប់វគ្គរួមមាន និទ្ទេសល្អ ចំនួន ៣៣រូប និទ្ទេសល្អបង្គួរ ចំនួន ៤៥រូប និងនិទ្ទេសមធ្យម ចំនួន ២៦រូប ។ សិក្សាលើខ្លឹមសារមេរៀនរួមមាន វិធីដាំដំណាំហូបផ្លែ, ការបណ្តុះផ្សិត និងការចិញ្ចឹមត្រី, អប់រំចិត្តសាស្ត្រ និងលំហាត់របៀប។ មានសិក្ខាកាមសរុប ចំនួន ១០០នាក់ មកពីអង្គភាពចំណុះយោធភូមិភាគទី៥។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានចាត់ទុកថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ជំនាន់ទី២២ ដែលបានប្រារព្ធពិធីបិទនា
ឱកាសនេះ ជាលទ្ធផលប្រកបដោយផ្លែផ្កា និងផលវិជ្ជមានទៅតាមការរំពឹងទុក ព្រមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ និយាយរួម និយាយដោយឡែកសម្រាប់នាយទាហាន នាយទាហានរង និពលទាហានចំណុះយោធភូមិភាគទី៥ បានទទួលចំណេះដឹងលើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសម្រាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការិយាល័យអភិវឌ្ឃន៍ កងទ័ពជើងគោក នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ និងគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណៈរដ្ឋមន្រ្តីដែលបានផ្តល់គ្រូឧទ្ទេសនាម បង្ហាត់បង្រៀនដោយផ្ទាល់សំរាប់វគ្គនេះបានដំណើរការបញ្ចប់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ មេបញ្ជាការមេបញ្ជាការរង នាយទាហាន នាយទាហនរង និងពលទាហាន គ្រប់កងឯកភាព នៃសាលាពលទាហានទី៥ យោធភូមិភាគទី៥ និងសហការីទាំងអស់ ដែលខិតខំយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចខ្លួនខ្ពស់ និងសហការគ្នារជាធ្លុងមួយស្វះស្វែងគ្រប់មធ្យោបាយរហូតធ្វើឲ្យវគ្គជំនាញនេះបានបញ្ចប់ដោយទទួលបានលទ្ធផលវិជ្ជមាន តាមតាររំពឹងទុក។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងពីការរៀនសូត្រទៅបំរើអង្គភាពខ្លួន និងផ្សព្វផ្សាយបន្តជូនយោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត ពង្រីកសកម្មភាពអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនក្នុងអង្គភាពក៏ដូចជាជីវភាពរស់នៅតាមគ្រួសាររបស់ខ្លួន សំដៅរួមចំណែករួមកសាងលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រែក្លាយចំណេះដឹងខ្លួនឯងផងដែរ។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគ្រប់ដំណាក់កាល បន្តខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគទី៥ បានប្រគល់ជូន សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីភូមិ ឃុំមានសុវត្ថិភាព ត្រៀមចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយធម្មជាតិ និងគោរពអនុវត្តវិធាននានារបស់ក្រសួងសុខាភិបាល ទប់ស្កាត់ ការពារ ការរីករាលដាលជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងប្រឈម៕

អត្ថបទដែលជាប់ទាក់ទង