**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឯកឧត្តម សុខ លូ អញ្ជើញប្រកាសចូលកាន់មុខតំណែង មន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធសាលាខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តមុខតំណែង មន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធសាលាខេត្តបាត់ដំបង ។

យោងតាមដីកាលេខ០៥៥/២២ ដក.តត ស្ដីពីការតែងតាំង និងប្រគល់ភារកិច្ចមន្រ្ដីរាជការ ដោយសម្រេច
-តែងតាំងលោក ម៉េង ឡូញ ឋានន្តរស័ក្ដិ មន្រ្ដីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជា នាយករងរដ្ឋបាលសាលាខេត្ត
-តែងតាំងលោក សាន ទិត្យវិរៈ ឋានន្តរស័ក្ដិ វរមន្រ្ដី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជា នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត
-តែងតាំងលោក លីម អ៉ីម៉េង ឋានន្តរស័ក្ដិ វរមន្រ្ដី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជា ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត
-តែងតាំងលោក ឆេង ជីរ៉ាត់ ឋានន្តរស័ក្ដិ ក្រមការដើមខ្សែ ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជា នាយករងរដ្ឋបាលសាលាខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សម្រាប់មន្រ្ដីដែលទើបតែងតាំងនេះ សូមបន្តភារកិច្ចរបស់ខ្លួនក្នុងការខិតខំប្រឹងប្រែងធ្វើការងារទៅតាមជំនាញរបស់ខ្លួន ដោយក្នុងនោះមន្រ្ដីក្រោមឱវាទត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នា គោរពថ្នាក់ដឹកនាំ និងពិសេសត្រូវមានការមានការគាំទ្រ ជួយក្នុងការសម្រេចការងារឱ្យបានមានប្រសិទ្ធិភាព និងត្រូវបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ ។

ក្នុងនោះឯកឧត្តមក៏បានណែនាំដល់មន្រ្ដីរាជការទាំងអស់ បន្តខិតខំរៀនសូត្របន្ថែមទៀត ដើម្បីធ្វើបច្ចុប្បន្នភាពនេះផ្នត់គំនិតថ្មីៗ យល់ដឹងអំពិលិខិតបទដ្ឋានថ្មី ឬច្បាប់ថ្មីៗ ជាច្រើនទៀត ដែលទាមទារឱ្យខ្លួនយើងត្រូវឧស្សាហ៍អាន ឧស្សាហ៍មើលជាប្រចាំ ដោយមិនត្រូវធ្វើការអនុវត្តរឿងដដែលៗ គ្មានការធ្វើបច្ចុប្បន្នភាពឡើយ ក្នុងនោះគួរតែមានការរៀបចំជាកម្មវិធីបណ្ដុះបណ្ដាលណាមួយ ដោយមានគ្រូឧទ្ទេសជាអ្នកបង្ហាត់បង្ហាញជាដើម ៕

អត្ថបទដែលជាប់ទាក់ទង