**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ

មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ចុះសួរសុខទុក និងពិនិត្យការងារហ្វឹកហ្វឺនកម្ម៉ង់ដូ ជំនាន់ទី១១ នៅតំបន់សមុទ្រ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយនាយទាហាន ពលទាហានជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ និង ពិនិត្យលើការងារហ្វឹកហ្វឺន របស់សិក្ខាកាមកុម្ម៉ង់ដូជំនាន់ទី១១ ក្នុងការហ្វឹកហ្វឺនបញ្ចប់នៅតំបន់សមុទ្រ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងភូមិសាស្ត្រតំបន់សមុទ្រពយតាលី ស្តិតក្នុងភូមិកោះខ្ចង ឃុំអូជ្រៅ ស្រុកព្រៃនុប ខេត្តព្រះសីហនុ។
របាយការណ៍ហ្វឹកហ្វឺនទ័ពពិសេសបានឲ្យ ដឹងថា៖វគ្គហ្វឹកហ្វឺនកុម្ម៉ង់ដូជំនាន់ទី១១នេះមានសិក្ខាកាមសរុបចំនួន៩៩នាក់ មកពីអង្គភាពចំនួន៣ គឺ សិក្ខាកាមមកពីបញ្ជាការដ្ឋានទ័ពពិសេសចំនួន៦៩នាក់ មកពីអង្គភាពកោះឆ្នេរចំនួន១៩នាក់ និងមកពី អង្គភាពកងពលតូចអន្តរាគមន៍លេខ១ចំនួន១០នាក់ ហ្វឹកហ្វឺនរយៈពេល ៥ខែ ចាប់ពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ឯក ចាប ភក្តី ក្នុងនាមមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានពាំនាំនូវ បណ្តាំសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជូនចំពោះក្រុមគ្រូយោធាចារ្យ និង សិក្ខាកាមទាំងអស់ ព្រមទាំងបានថ្លែងនូវការកោតសរសើរ ចំពោះក្រុមគ្រូយោធាចារ្យ ក្រុមបំរើការ និងសិក្ខាកាម ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្រៀន និងហាត់ហ្វឹកហ្វឺន ក្រេបយកចំណេះដឹង ជំនាញជំនាញកុម៉ុង់ដូនៅគ្រប់តំបន់ទាំងវាលរាប ខ្ពង់រាប និងតំបន់សមុទ្រនាពេលនេះបញ្ចប់ដោយ ជោគជ័យ។

ឯកឧត្តម ចាប ភក្តី ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែម ទៀត ដើម្បីសម្រេចជោគជ័យនៅពេលបញ្ចប់វគ្គ។

ឧត្តមសេនីយ៍ឯក ចាប ភក្តី ក៏បានដាក់នូវរហាស់នាមថ្មីជូន ដល់វគ្គកុម្ម៉ង់ដូទី១១នេះផងដែរថា៖ ជាវគ្គកុម្ម៉ង់ដូអរគុណសន្តិភាព ៕

អត្ថបទដែលជាប់ទាក់ទង