**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

ឯកឧត្តម គួច ចំរើន អញ្ជើញផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ជូនកម្មករ កម្មការិនីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រទី១៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណា ដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារជូនកម្មករ កម្មការិនីរោងចក្រ Hing Lee (Cambodia) Co,Ltd ប្រមាណ ៣០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជា្ជជីវ:ខេត្តព្រះសីហនុ បានរាយការណ៍ពី សកម្មភាពការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ ដែលមានរោងចក្រ សហគ្រាសបានចុះបញ្ជីចំនួន២១២ ដែលមានកម្មករសរុបចំនួន ២៥.០៤៦នាក់ ស្រី ១៣.៤៤៨នាក់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយកម្មករ កម្មការិនីដែល បានចូលរួម និងពាំនាំការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកសោធនសម្រាប់បុគ្គល ទាំងឡាយដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារដែលក្រសួងការងារបណ្តុះបណ្តាល បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកសោធនជូនកម្មករ កម្មការិនីនៅតាម រោងចក្រ សហគ្រាសក្នុងទូទាំងប្រទេស ស្តីអំពីអត្ថប្រយោជន៍ដែលទទួលបានពីរបបសន្តិសុខសង្គម។ មានចំនួន៣ ទី១.របបសន្តិសុខសង្គម ផ្នែកគ្រោះថ្នាក់ការងារដាក់ឱ្យដំណើការនៅឆ្នាំ២០០៨ ទី២.របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដាក់ឱ្យដំណើរការនៅឆ្នាំ២០១៦ និងទី៣.របបសន្តិសុខ ផ្នែកសោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល បាននឹងកំពុងតែគិតគូរ ជូនដល់កម្មករ កម្មការិនីនៅតាមបណ្តារោងចក្រ សហគ្រាសនៅទូទាំងប្រទេស ហើយកន្លងមក ក៏មានកម្មករ កម្មការនីរបស់យើងបានទទួលនូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមផ្នែក គ្រោះថ្នាក់ការងារ និងថែទាំងសុខភាពផងដែរ។ ការផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំណងឱ្យ បងប្អូនកម្មករ កម្មការិនីរបស់យើងមានការយល់ដឹង កាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងការទាមទារ អត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម ស្របពេលដែល កម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដែលជាសកម្មភាពរបស់បងប្អូន ដែលបានចូលរួមចំណែកយ៉ាងផុលផុស។ សូមឱ្យបងប្អូនត្រូវសិក្សាឈ្វេងយល់ពីរបបសន្តិសុខសង្គម ដើម្បីទាញយកអត្ថប្រយោជន៍នាពេល បច្ចុប្បន្ន និងទៅអនាគត។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវក្រើនរម្លឹកដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីធានាដល់សុវត្ថិភាព និងអាយុជីវិតរបស់យើង និងជីវិតអ្នកដទៃ ដោយត្រូវធ្វើការប្រុងប្រយ័តជាប់ជាប្រចាំ ព្រោះគ្រោះថ្នាក់ ចរាចរណ៍កំពុងតែក្លាយជាបញ្ហាប្រឈមបង្កឱ្យបាត់បង់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណៈជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង