**អភិបាលអភិបាលខេត្ត ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ

សម្ដេច ស ខេង បន្តលើកទឹកចិត្តឲ្យមានការគាំទ្របន្ថែមទៀតពីអង់គ្លេស ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា

ភ្នំពញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តលើកទឹកចិត្តឲ្យមានការគាំទ្របន្ថែមទៀតពីចក្រភពអង់គ្លេស ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលក៏ជាកិច្ចការមានសារៈសំខាន់ ខណៈធនធានមនុស្សលើវិស័យនេះរបស់កងកម្លាំងនគរបាលកម្ពុជានៅមានកម្រិតនៅឡើយ។

នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ន សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសចូលជួបជម្រាបលា នាឱកាសលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងស្វាគមន៍ និងអរគុណចំពោះការបំពេញបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេច បានយកឱកាសនេះចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្ដែងនូវការអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។

សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវផងដែរថាទោះបីជាចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តយ៉ាងល្អប្រសើរជាមួយគ្នា ហើយសម្ដេចក៏នៅតែបន្តខិតខំបន្ថែមទៀតក្នុងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃដើម្បីចូលរួមចំណែកធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ព្រមទាំងបន្តធ្វើការបន្ថែមទៀតជាមួយឯកអគ្គរាជទូតអង់គ្លេសថ្មីដែលត្រូវបន្តអាណត្តិការទូតពីលោកជំទាវ។

ជាការឆ្លើយតបលោកជំទាវ Tina Redshaw បានគាំទ្រការលើកឡើងរបស់សម្ដេចក្រឡាហោម ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកជំទាវក៏បានជម្រាបជូនសម្ដេចថាមិនត្រឹមតែទំនាក់ទំនងជាមួយកម្ពុជា និងចក្រភពអង់គ្លេសនោះទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហគមន៍អាស៊ានក៏ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់។ ជាពិសេសកាលពីពេលថ្មីៗនេះក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចក្រភពអង់គ្លេសក៏បានក្លាយជាដៃគូសន្ទនាថ្មីមួយទៀតរបស់អាស៊ាន។

លោកជំទាវ ក៏បានយកឱកាសនេះថ្លែងអំណរគុណសម្តេចក្រឡាហោម និងអង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃ ដែលតែងផ្ដល់នូវកិច្ចសហការគាំទ្រដល់ពលរដ្ឋអង់គ្លេសដែលជួបប្រទះការលំបាកផ្សេងៗនៅកម្ពុជា ជាពិសេសពាក់ពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ និងការជួយសម្រួលឱ្យផ្នែកកុងស៊ុលរបស់ស្ថានទូតអង់គ្លេសបានជួបប្រាស្រ័យជាមួយជនជាតិអង់គ្លេសដែលជាប់ឃុំនៅតាមបណ្ដាពន្ធនាគាររបស់កម្ពុជា។

លោកជំទាវ ក៏យកឱកាសនេះជម្រាបជូនសម្ដេចក្រឡាហោម ផងដែរអំពីវេទិកាអន្តរភាគីនានា ក៏ដូចជាកម្មវិធីមួយចំនួនទៀតដែលបានផ្តល់នូវការជួយគាំទ្រដល់ការអភិវឌ្ឍលើវិស័យធនធានមនុស្សរបស់កម្ពុជា ជាពិសេសពាក់ព័ន្ធទៅនឹងការលើកកម្ពស់ធនធានមនុស្សក្នុងវិស័យនគរបាលជាតិដែលកម្មវិធី ក៏ដូចជាវេទិកាទាំងនោះ មានការគាំទ្រពីចក្រភពអង់គ្លេស។

ជាការឆ្លើយតបសម្ដេចក្រឡាហោម បានថ្លែងអំណរគុណលោកជំទាវចំពោះការគាំទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាលើវិស័យពាក់ព័ន្ធជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសលើការងារ បណ្តុះបណ្តាលធនធានមនុស្សក្នុងកងកម្លាំងនគរបាលជាតិ។ សម្ដេច បានចាត់ទុកថានេះជាកិច្ចការមួយដ៏មានសារៈសំខាន់ ខណៈក្រសួងមហាផ្ទៃកំពុងតែខិតខំលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនគរបាលជាតិជាមន្ត្រីបម្រើសេវាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សម្ដេច បន្ថែមថាការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យនគរបាលជាតិ ក៏ជាការរួមចំណែកដ៏សំខាន់មួយក្នុងការចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលកិច្ចការនេះក៏ជាកិច្ចការសំខាន់ និងមិនអាចប្រទេសណាមួយធ្វើតែម្នាក់ឯងបាននោះទេ គឺពិតជាទាមទារឱ្យមាននូវកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានានៅក្នុងតំបន់ និងសកលលោក។

សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះ អបអរសាទរចក្រភពអង់គ្លេសដែលបានក្លាយជាដៃគូសន្ទនាថ្មីមួយទៀតរបស់អាស៊ាន ជាពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ដោយសម្ដេចចាត់ទុកថានឹងបង្កើតឱកាសកាន់តែច្រើនឡើងថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង់គ្លេស និងចក្រភពអង់គ្លេស ៕

អត្ថបទដែលជាប់ទាក់ទង