**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្ដម ស សុខា ប្រជុំពិភាក្សាការងារជាមួយប្រតិភូអង្គការការីតាសប្រចាំកម្ពុជាស្តីពី ”វឌ្ឍនភាពគម្រោងសាងសង់សាលាបៃតង ដំណាក់កាល ៣ឆ្នាំបន្ទាប់”

ភ្នំពេញ៖ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ បានប្រជុំពិភាក្សាការងារជាមួយប្រតិភូអង្គការការីតាសប្រចាំកម្ពុជា ស្តីពី”វឌ្ឍនភាពគម្រោងសាងសង់សាលាបៃតង ដំណាក់កាល ៣ឆ្នាំបន្ទាប់” នៅអគ្គនាយកដ្ឋានកីឡា និងតាមប្រព័ន្ធ Zoom ។

ថ្លែងនៅក្នុងជំនួបឯកឧត្ដម ស សុខា បានឲ្យដឹងថា ក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ យើងអាចវាយតម្លៃបានថាអង្គការការីតាសប្រចាំកម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់ដំណាក់កាល តាមរយៈការគាំទ្រគម្រោង និងអនុវត្តសកម្មភាពនានា បម្រើឱ្យវិស័យអប់រំ សុខាភិបាល សង្គមកិច្ច បរិស្ថាន ដូចជាការប្រែប្រួលអាកាសធាតុ ជំនួយសង្គ្រោះបន្ទាន់ គម្រោងសេវាសុខភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងពន្ធនាគារ ចំនួន៧ នៅទូទាំងប្រទេស។

បើយោងតាមរបាយការណ៍របស់អង្គការការីតាស ប្រចាំកម្ពុជា ក្នុងរយៈពេល ១៨ខែ អនុវត្តដោយអង្គការការីតាស និងដៃគូអភិវឌ្ឍនានា បន្ទាប់ពីការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងអង្គការការីតាសស្វីស ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកែលម្អរសាលា ទាំង ៤៥សាលា ក្នុងខេត្តបន្ទាយមានជ័យ សម្រេចលទ្ធផលសំខាន់ៗ ចំនួន ៣៖ ទី១. ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យសម្រាប់សាលារៀនគោលដៅទាំង៤៥ ទី២. បានជ្រើសរើសដៃគូ សម្រាប់អនុវត្តវិធីសាស្រ្តសាលាបៃតង និងទី៣. បណ្តុះបណ្តាលគ្រូបង្គោលស្តីពីទស្សនទានសមាសភាពសាលាបៃតង ឱ្យទៅជាសាលាបៃតង និងជាគំរូមួយ ដោយអនុលោមតាមផែនការយុទ្ធសាស្រ្តអប់រំជាតិ កម្មវិធីទឹកស្អាត អនាម័យល្អ បរិស្ថានស្អាត និងគោលការណ៍ណែនាំអនុវត្តលក្ខខណ្ឌអប្បបរមាស្តីពីទឹកស្អាត និងអនាម័យតាមសាលារៀន ព្រមទាំងពង្រីកសកម្មភាពទាំងនេះនៅទូទាំងប្រទេស ទៅតាមដំណាក់កាលៗ ដោយផ្តើមចេញ និងយកគំរូពីសាលាបៃតង នៃខេត្តបន្ទាយមានជ័យ។

ក្នុងរយៈពេលពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២៣ អង្គការការីតាស ប្រចាំកម្ពុជា គ្រោងចំណាយថវិកាជិត ២លានដុល្លារអាមេរិក ជួយដល់សាលាគោលដៅទាំង ៤៥សាលា នៅខេត្តបន្ទាយមានជ័យ ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការការីតាស ប្រចាំកម្ពុជា ដែលបានជួយលើគម្រោងសាលាបៃតង ចំនួន៤៥ នៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាគម្រោងផ្សេងៗទៀត ដល់កម្ពុជាទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង