**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

អញ្ជើញមានប្រសាសន៍ទៅកាន់ក្រុមនិស្សិត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ ចំពោះក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុនទាំងអស់ និងមានក្ដីរីករាយដែលបានទទួលជួបក្រុមនិស្សិតនាថ្ងៃនេះ មុនពេលចេញទៅបន្តការសិក្សាយកចំណេះដឹង។ សម្ដេចមានក្ដីសង្ឃឹមថាការសិក្សារបស់ក្រុមនិស្សិតនៅប្រទេសជប៉ុន នឹងពិតជាទទួលបានជោគជ័យ ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ។

បន្ទាប់មក តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ បានសម្ដែងក្ដីរីករាយនិងថ្លែងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្ដេចក្រឡាហោម ស ខេង ដែលបានផ្ដល់ឱកាសឱ្យក្រុមនិស្សិត បានចូលជួបនាឱកាសនេះ និងសង្ឃឹមថាក្រុមនិស្សិតទាំងអស់នឹងទទួលបានអនុសាសន៍ល្អៗពីសម្ដេចក្រឡាហោម។ តំណាងក្រុមនិស្សិតក៏បានរាយការណ៍ជូនសម្ដេចថានិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នេះ មានសមាសភាពជាមន្រ្តីរាជការនៃក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នាកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអបអរសាទរក្រុមនិស្សិតជ័យលាភី និងបានសង្កត់ធ្ងន់ថាអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននាពេលនេះ ជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងខ្លាំងក្លារបស់ក្រុមនិស្សិត ពោលគឺមិនមែននិស្សិតទូទៅសុទ្ធតែអាចទទួលបានអាហារូបករណ៍នេះដោយងាយៗនោះទេ។ សម្ដេច បានមានប្រសាសន៍ថាសម្ដេចតែងស្វាគមន៍និងទទួលជួបជាមួយក្រុមនិស្សិតអាហារូបរណ៍ជានិច្ច។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូនទៅកាន់ក្រុមនិស្សិតអាហារូបករណ៍អំពីសវតានៃកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន និយាយជារួម និងដោយឡែកជាមួយក្រសួងមហាផ្ទៃកម្ពុជា។ សម្ដេច ក៏បានឆ្លៀតលើកឡើងអំពីកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន ក្នុងដំណើរការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការក្នុងការងារផ្សេងទៀតជាមួយក្រសួងមហាផ្ទៃផងដែរ។

សម្ដេចក្រឡាហោម បានចាត់ទុកវត្តមានទៅសិក្សានៅប្រទេសជប៉ុនរបស់ក្រុមនិស្សិតនាឱកាសនេះ ថាជាការរួមចំណែកបង្ហាញឱ្យឃើញថ្មីមួយទៀតនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន និងថានិស្សិតអាហារូបករណ៍ទាំងអស់ក៏អាចបង្កើតទំនាក់ទំនងថ្មីៗបន្ថែមទៀតជាមួយសាស្រ្តាចារ្យជប៉ុននិងបរទេស និស្សិតសជប៉ុន និងនិស្សិតមកពីប្រទេសផ្សេងៗទៀត។ សម្ដេច សង្ឃឹមថាក្រុមនិស្សិតនឹងពិតជាប្រឹងប្រែងប្រែងសិក្សារៀនសូត្រ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ដែរថា ជាការពិតក្នុងឱកាសទទួលបានហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននេះ ក្រុមនិស្សិតទាំងអស់អាចនឹងជួបបញ្ហាប្រឈមថ្មីៗឬការលំបាកផ្សេងៗពុំខានឡើយ។ ប៉ុន្តែសម្ដេចបានសង្កត់ធ្ងន់ថា ការតាំងចិត្តតស៊ូដោយក្ដីអត់ធ្មត់ និងប្រឹងប្រែងសិក្សាឱ្យអស់ពីលទ្ធភាព ពិតជានឹងធ្វើឱ្យជីវិតសិក្សារបស់និស្សិតទាំងអស់កាន់តែមានតម្លៃ ហើយលទ្ធផលជាវិជ្ជមាននឹងកើតឡើងនាពេលខាងមុខជាក់ជាពុំខានឡើយ។

សូមបញ្ជាក់ថាក្រុមនិស្សិតដែលបានចូលជួបសម្ដេចក្រឡាហោម ស ខេង នាឱកាសនេះ គឺជាក្រុមនិស្សិតទទួលបានជ័យលាភីក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ហៅកាត់ថាJDSដែលផ្ដោតសំខាន់លើមន្រ្តីរាជការវ័យក្មេងដែលមានសមត្ថភាព និងស្មារតីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើងនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង