**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន

ភ្នំពេញ៖ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ ព្រមទាំង មេបញ្ជាការរង មេបញ្ជាការ នាយទាហាន នាយទាហានរង តំបន់ប្រតិបត្តិការសឹករងប៉ៃលិន។

ក្នុងវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងប៉ៃលិននេះមានសិក្ខាកាមចូលរួម ចំនួន ៥០នាក់ សិក្សារយៈពេល ៦១ថ្ងៃ។

ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានឲ្យដឹងដែរថា ការបើកវគ្គបំប៉ន ដល់សិក្ខាកាមនេះ ដើម្បីឲ្យពួកគាត់មានជំនាញបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ពិសេសបំពេញសមត្ថភាពបន្ថែមជូនដល់យោធិន ឲ្យក្លាយជាគ្រូបង្គោលជាមូលដ្ឋាន សម្រាប់ធ្វើការផ្សព្វផ្សាយចំណេះដឹងបន្ត លើមុខវិជ្ជាសំខាន់ៗ និងចាំបាច់ដើម្បីអនុវត្តឲ្យមានលក្ខណះសមស្រប ទៅតាមអាកាសធាតុ និងភូមិសាស្រ្តជាក់ស្តែង ក្នុងតំបន់រស់នៅនាពេលបច្ចុប្បន្ន ជាការពិតណាស់កម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យកម្ពុជា កែប្រែមុខមាត់ថ្មី ជាពិសេសគឺការទប់ស្កាត់នូវជំងឺកូវីដ-១៩ បានយ៉ាងមានប្រសិទ្ឋភាព ដោយបានបើកប្រទេសឡើងវិញ ទទួលភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគគិន ពីបណ្តាប្រទេសលើពិភពលោកឲ្យមកបណ្តាក់ទុននៅកម្ពុជា ជាបន្តបន្ទាប់ សម្រាប់លទ្ធផល នៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលកន្លងទៅថ្មីៗនេះ ត្រូវបានអបអរសាទរពីគ្រប់ភាគីពាក់ព័ន្ឋនិងការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួតប្រជែង រូមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហឹង្សា ឬភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងដែលយោធាចារ្យបានផ្តល់អោយ និងត្រូវគោរពវិន័យអោយបានល្អនៅក្នុងវគ្គសិក្សានេះ ជាពិសេសនៅពេលបញ្ចប់វគ្គសិក្សា ត្រូវយកចំណេះជំនាញ រួមទាំងបទពិសោធន៍របស់ខ្លួនដែលទទួលបាន ទៅអភិវឌ្ឍអង្គភាព និងព្រងីកសមត្ថភាពបន្ថែមទៀត ផងដែរ បន្តប្រុងប្រយ័ត្នចំពោះជំងឺកូវិដ-១៩ ដោយអនុវត្តវិធានការ ៣កុំ ៣ការពារអោយបានខ្ជាប់ខ្ជួន។

ទីបញ្ចប់ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ និងបានឧបត្ថម្ភថវិកាក្នុងវគ្គហ្វឹកហ្វឺន ចំនួន ៣.០០០.០០០រៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង