**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ៖ កម្ពុជាទទួលបានចំណូលជាង៥លានដុល្លារក្នុងមួយឆ្នាំ ពីរ៉ែមាស

ភ្នំពេញ៖ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា កម្ពុជាទទួលបានចំណូលជាង៥លានដុល្លារក្នុងមួយឆ្នាំពីរ៉ែមាស ហើយគិតត្រឹមខែសីហានេះ ក្រុមហ៊ុន Renaissance ផលិតមាសបានចំនួន២៣២ដុំ ស្មើនឹង ៣៥៤៣គីឡូក្រាម ដែលនេះបានបង្ហាញ ពីការអនុវត្តបានល្អ របស់ក្រុមហ៊ុន។

ឯកឧត្តមបានឲ្យដឹងបែបនេះនៅក្នុងសន្និសីទ សារព័ត៌មាន ស្តីពីសមិទ្ធផល សម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា បញ្ជាក់ថា មកទល់ពេលនេះក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី ផលិតមាសបានចំនួន២៣២ដុំ គិតជាគីឡូក្រាមបាន៣៥៤៣គីឡូ ក្រាមគិតត្រឹមដើមខែសីហានេះ។

ឯកឧត្តមបន្ថែមថា ក្រុមហ៊ុនមួយនេះ ក៏បានបង់សួយសារ ចូលរដ្ឋចំនួន៥លាន១សែនដុល្លារផងដែរ។ ក្រៅពីក្រុមហ៊ុនមួយនេះ ក៏មានក្រុមហ៊ុនផលិតរ៉ែមាសចំនួន៧ទៀតផងដែរ ទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មផលិតរ៉ែមាសនេះ ។ ប៉ុន្តែទើបតែមានក្រុមហ៊ុន មកពីអូស្ត្រាលីនេះមួយទេ ដែលផលិតបានរ៉ែមាស ជាង៣ពាន់តោន។ « ទាក់ទងទៅនឹងរ៉ែមាសបងប្អូនបានជ្រាបច្រើនហើយថា សម្តេចតេជោតែងតែប្រកាស នៅក្នុងព្រឹត្ដិការណ៍ធំៗ ពីមោទនភាពរបស់កម្ពុជា។ មកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលីនេះគឺ បានផលិតមាសបានបើគិតជាដុំ២៣២ដុំ ហើយគិតជាគីឡូក្រាមនឹងបាន៣៥៤៣គីឡូក្រាមគិតត្រឹមខែសីហានេះ»។

ឯកឧត្តមបានបន្តទៀតថា បើគិតត្រឹមថ្ងៃទី៤ខែសីហានេះ មានក្រុមហ៊ុនដែលខម ជាក្រុមហ៊ុនខ្នាតតូចដែរ ដែលបានចាប់ផ្តើមសាកល្បងផលិតមាសបាន២០គីឡូក្រាម។ ក្រុមហ៊ុននេះ មានគោលដៅផលិត ឱ្យបានក្នុង១ឆ្នាំ៣៤០គីឡូក្រាម។ បើគិតជាសួយសារចូលរដ្ឋបានប្រហែលជា៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការ បានប្រារព្ធពិធីបើកដំណើរការ ចម្រាញ់មាសលើកដំបូងរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited មកពីប្រទេសអូស្រ្តាលី នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង