**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ក្រសួងវប្បធម៌ និងវិចិត្រ សិល្ប:រៀបចំកម្មវិធីអបអរ សាទរទិវាអាស៊ានលើកទី៥៥

ភ្នំពេញ៖ លោកជំទាវភឿង សកុណារដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា និងជាប្រធានរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកកិច្ចការវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់ឆ្នាំ២០២០- ២០២២បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាអាស៊ានលើកទី៥៥នៅសាលសន្និសីទចតុម្មុខរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែសីហាឆ្នាំ២០២២។ ពិធីនេះក៏មានការអញ្ជើញចូល រួមពីថ្នាក់ដឹកនាំតំណាងស្ថាប័នឧត្តមមន្រ្តីផ្នែកវប្បធម៌និងសិល្ប: អង្គទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនា មន្រ្តីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល ព្រម ទាំងសិស្ស និងនិស្សិតជាច្រើននាក់ថែមទៀត។
លោកជំទាវ ភឿងសកុណាបានបញ្ជាក់ថា ពិធីនេះរៀប ចំឡើងក្នុងគោលបំណងសាមគ្គីភាព សហគមន៍តែ មួយជោគវាសនារួម តាមរយៈ កាពង្រីក ការផ្សព្វផ្សាយ និង កិច្ចសហប្រតិបត្តិការសហគមន៍ ទាំងមានបញ្ហាសេដ្ឋកិច្ចនយោបាយ សន្តិ សុខសង្គម វប្បធម៌ ។
លោកជំទាវបង្ហាញពីមោទន ភាព ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ ហើយកម្ពុជាប្តេជ្ញាដឹកនាំកិច្ចប្រជុំអាស៊ាន ក្រោមប្រធានបទ«អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សម្រាប់ការ ផ្សះផ្សា សន្តិភាព និង ភាពចម្រុងចម្រើន នៅក្នុងតំបន់ទាំងមូលឱ្យទទួលបានជោគ ជ័យ។


លោកជំទាវបានបន្តថា ប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានកំណត់គោលនយោបាយនិងយុទ្ធសាស្ត្រដើម្បីការពារនិងរក្សាកេរ្តិ៍ ដំណែល វប្បធម៌ ដ៏សម្បូរបែប និងឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានោះយើង ក៏មានកិច្ចការសំខាន់ផ្សេងទៀត ដែលតម្រូវឱ្យមានកិច្ចសហ ប្រតិបត្តិការ និងភាពជាដៃគូ រឹងមាំក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីជាពិសេស ក្នុងវិស័យវប្បធម៌ ក្នុងកិច្ចខិតខំប្រឹងប្រែង របស់យើងដើម្បីឈានដល់គោលដៅសម្រេចឱ្យបាននូវសហគមន៍ អាស៊ានសង្គម-វប្បធម៌ឆ្នាំ២០២៥។ ក្នុងក្របខ័ណ្ឌរបស់រដ្ឋមន្ត្រីអាស៊ាន ដែលទទួលបន្ទុកផ្នែកវប្បធម៌ និងវិចិត្រសិល្បៈ យើងត្រូវតែរួមគ្នាដោះស្រាយបញ្ហានានា ជាពិសេសការទទួលឥទ្ធិពលបច្ចុប្បន្នរបស់ COVID-19ដើម្បីស្វែងរកផ្លូវសម្រាប់វិស័យវប្បធម៌ ដើម្បីឈានទៅមុខក្នុងលក្ខណៈដ៏រស់រវើក និងមានភាពស្វាហាប់ជាងមុន។


លោកជំទាវសង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនត្រឹមតែជាការប្រារព្ធពិធី នៃវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែនឹងពង្រឹងចំណងមិត្តភាពមិត្តភាព វប្បធម៌ ទំនៀមទំលាប់ ដែលអនុញ្ញាតឱ្យយើងផ្លាស់ប្តូរគំនិត និងរៀនសូត្រពីគ្នាទៅ វិញទៅមកដោយអនុលោម ទៅតាមស្មារតីអាស៊ាន៖ “ទស្សនៈវិស័យមួយ អត្ត សញ្ញាណមួយសហគមន៍មួយ”។
ពិធីអបអរសាទរទិវាអាស៊ានលើកទី៥៥នេះមានរៀបចំជាកម្មវិធីសំណួរចម្លើយចំណេះ ដឹងពីអាស៊ាន,ការសម្តែងទស្សនីយភាពរបាំអាស៊ាន ការសម្តែងនិងប្រគំជូនចម្រៀងអាស៊ាន,ពិព័រណ៍រូបថតសមិទ្ធផលក្នុងក្រប ខណ្ឌអាស៊ានផ្នែកវប្បធម៌និងសិល្បៈជាដើម។

សូមបញ្ជាក់ថាសមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានបង្កើតឡើងនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយ៥ប្រទេសដូចជា៖ប្រទេសឥណ្ឌូនេស៊ី,ម៉ាឡេ ស៊ី,ហ្វីលីពីន,សិង្ហបុរី និងថៃ នៅទីក្រុងបាងកកប្រទេសថៃ។ បច្ចុប្បន្ននេះ អាស៊ានមានសមាជិកចំនួន១០ប្រទេ សរួមមាន៖ ប្រទេសប្រ៊ុយ ណេ , កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ ,ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម។ មកដល់ពេលនេះ អាស៊ានមានប្រជាជនជាង៦៦១លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុប (GDP)ជាង៣ទ្រីលានដុល្លារអាមេរិក និងពាណិជ្ជកម្មលើសពី២,៧ទ្រីលានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង