**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តនាំយកទេយ្យទាន ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តព្រះពន្លាជ័យ ក្នុងស្រុកស្ទោង

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំសហការី ក្រុមការងាររបស់រាជរដ្ឋាភិបាល នាំយកទេយ្យទានដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំវស្សា ហើយ មាន ការខ្វះខាត ចង្ហាន់ និង អាហារសម្រាប់លោកយាយលោកតាដែលស្នាក់អាស្រ័យនៅក្នុងវត្តព្រះពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកតា សាន់ ណឹង គណៈកម្មការអាចារ្យវត្តព្រះពន្លាជ័យ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះព្រះសង្ឍដែលគង់ចាំព្រះវស្សានៅក្នុងវត្តព្រះពន្លាជ័យមានចំនួន២០អង្គ ហើយកំពុងមានការខ្វះខាតចង្ហាន់ដោយសារពុទ្ធបរិស័ទ មួយចំនួនមិនបានយកចង្ហាន់មកប្រគេនព្រះសង្ឃ ហើយការនិមន្តបិណ្ឌបាតនៅតាមភូមិក៏មិនសូវបានចង្ហាន់សម្រាប់ព្រះសង្ឃគ្រប់គ្រាន់ និងសម្រាប់លោកតានិងលោកយាយដែលស្នាក់អាស្រ័យ ក្នុង វត្ត ព្រមទាំង ក្រុម ជាងសំណង់ ដែល កំពុង សាងសង់ សាលពុទ្ឋិក: បឋមសិក្សានៅក្នុងវត្តនេះផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថានៅគ្រប់កាលៈទេសៈ ក្រុមការងាររបស់រាជរដ្ឋាភិបាលរួមជាមួយនឹងអាជ្ញាធរដែនដី រួមគ្នាបន្តដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាមនានានៅក្នុងឃុំបន្ទាយស្ទោងស្រុកស្ទោង ខេត្តកំពង់ធំ ជាបន្តបន្ទាប់មិនដែលអាក់ខាន ឡើយ ដោយមិនទុកឲ្យព្រះសង្ឃ និង លោកយា យ លោកតា ដាច់ ចង្ហាន់ និង អាហារ ប្រចាំថ្ងៃ ដែល បាន ដឹង ហើយ មិន បានដោះស្រាយនោះឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ទេយ្យទាន ដែលបានយកមកអង្ករគ្រឿងឧបភោគបរិភោគនិងទឹកសុទ្ធ ប្រគេនសង្ឍដែលគង់ចាំព្រះវស្សា និង លោក យាយ លោកតា នៅក្នុងវត្តព្រះពន្លាជ័យនេះ ។

ព្រះតេជគុណ សែប ប្រុស ព្រះគ្រូចៅអធិការវត្ត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកខ្វះខាតជូនប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោងនិងព្រះសង្ឃនៅតាមទីវត្តអារាមនានានៅក្នុងឃុំបន្ទាយស្ទោងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង