**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

សម្ដេចតេជោជឿជាក់ថា អាស៊ាន អាចធ្វើដំណើរទៅមុខ ប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជំនះរាល់បញ្ហាប្រឈមនានា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២នេះ បានថ្លែងដោយជឿជាក់ថា អាស៊ាន អាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជំនះរាល់បញ្ហាប្រឈមនានា ដែលកំពុងបង្កផលប៉ះពាល់ ដល់ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់យើង ដោយអនុលោមទៅតាមស្មារតីអាស៊ាន៖ «ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ» ។

ក្នុងឱកាសអបអរសាទរទិវាអាស៊ាន នាថ្ងៃទី៨ សីហានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ គឺជាថ្ងៃដ៏វិសេសវិសាល ខណៈពេលដែលយើងទាំងអស់គ្នាប្រារព្ធខួបលើកទី ៥៥ឆ្នាំរបស់អាស៊ាន ក្នុងនាមជាអង្គការថ្នាក់តំបន់មួយ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នៅលើដំណើរដ៏វែងឆ្ងាយ ដែលបាននាំយើងទាំងអស់គ្នា ខិតចូលកាន់តែកៀកនឹងការសម្រេចបាននូវទស្សនៈវិស័យរបស់យើង ក្នុងការកសាងឱ្យបាននូវសហគមន៍អាស៊ានមួយ ដែលយកប្រជាជនជាស្នូល ផ្តោតលើប្រជាជន និងសំលឹងឆ្ពោះទៅមុខទាំងអស់គ្នា ដោយពុំមានបោះបង់ចោលអ្នកណាម្នាក់។

សម្ដេចតេជោបន្តថា ក្នុងរយៈពេល ៥៥ឆ្នាំមកនេះ អាស៊ាន បានផ្លាស់ប្តូរខ្លួន ពីអង្គការដែលមានក្របខ័ណ្ឌធូររលុង ទៅជាអង្គការដែលមានរចនាសម្ព័ន្ធរឹងមាំ និងផ្អែកលើវិធានច្បាប់។ អាស៊ាន បានធ្វើដំណើរឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពនយោបាយសាកលលោក និងក្នុងកម្រិតតំបន់ និងបានលេចត្រដែតឡើងជាគ្រួសារមួយដ៏ខ្លាំងក្លា និងវាងវៃ។

សម្ដេចតេជោបន្ថែមថា ពិតណាស់ថា អាស៊ានមិនអាចធានាយ៉ាងដាច់ណាត់ថា ពុំមានទំនាស់ និងសង្រ្គាមនោះទេ ប៉ុន្តែយ៉ាងហោចណាស់អាស៊ានបានដើរតួនាទីជាអ្នកផ្តល់វេទិកាបើកចំហមួយ សម្រាប់កិច្ចសន្ទនា និងការពិគ្រោះយោបល់ប្រកបដោយភាពស្ថាបនា ដែលការណ៍នេះRemove featured imageបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ សមិទ្ធផលដ៏ធំសម្បើមរហូតមកដល់បច្ចុប្បន្នបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយយ៉ាងខ្លាំងក្លារបស់ប្រមុខដឹកនាំអាស៊ាន ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាការនាំមកនូវវិបុលភាពសេដ្ឋកិច្ច ជូនសហគមន៍អាស៊ានមួយដែលប្រកបទៅដោយស្មារតីរួបរួមគ្នា និងសាមគ្គីភាព។

សម្ដេចលើកឡើងថា ចាប់តាំងពីការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ និងក្នុងនាមជាសមាជិកដែលចូលក្រោយគេបង្អស់ កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្ម នៅក្នុងដំណើរការនៃការកសាងសហគមន៍អាស៊ាន។ ឆ្នាំនេះ កម្ពុជាមានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣។ មូលបទនៃភាពជាប្រធានរបស់យើងគឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលមូលបទនេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញនូវស្មារតីរបស់អាស៊ានផ្អែកលើ «ការរួបរួមគ្នា» ដើម្បីជ្រោង និងលើកកម្ពស់មជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ាន នៅក្នុងសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ព្រមទាំងដើម្បីជំរុញការចូលរួមចំណែករបស់អាស៊ាន ចំពោះសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសកលលោក និងតំបន់។

សម្ដេចតេជោគូសបញ្ជាក់ថា អស់រយៈពេលជាពីរឆ្នាំ នៃវិបត្តិជំងឺកូវីដ១៩នេះ អាស៊ាន មានលទ្ធភាពអាចជំនះបាននូវវិបត្តិសកលលោកនេះ ក៏ដូចជាផលប៉ះពាល់នានា ដែលបង្កឡើងដោយវិបត្តិនេះ ទៅលើវិស័យសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្លួន។ អាស៊ានបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់នានានៃវិបត្តិសុខាភិបាលមួយនេះ តាមរយៈការអនុម័តនូវក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដើម្បីផ្តល់ការការពារអាយុជីវិតរបស់ប្រជាជន និងដើម្បីថែរក្សាស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ច។ យើងទាំងអស់គ្នា អាចនិយាយដោយទុកចិត្តបានថា យើងកំពុងស្ថិតក្នុងដំណាក់កាលស្តារឡើងវិញ នាពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោមានប្រសាសន៍ថា កម្ពុជា គឺជាអ្នកចូលរួមចំណែកយ៉ាងបុរេសកម្មដល់សហគមន៍សន្តិសុខ-នយោបាយអាស៊ាន រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវរួមគ្នាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។ យើងបានគាំទ្រដល់សន្ទុះនៃ ការរួមចំណែកយ៉ាងបុរេសកម្ម របស់អាស៊ានចំពោះសន្តិភាពក្នុងតំបន់ និងសកលលោក រួមទាំងតាមរយៈប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពរបស់ខ្លួនប្រមាណជិត ៨,០០០នាក់ នៅតាមបណ្តាបេសកកម្មនានារបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនទូទាំងសកលលោក។ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ ក៏បានបង្កើនភាពលេចធ្លោររបស់អាស៊ានក្នុងការដោះស្រាយនូវបញ្ហាមីន និងសំណល់ជាតិផ្ទុះនៃសង្គ្រាម នានាក្នុងទិដ្ឋភាពមនុស្សធម៌។ យើងជឿជាក់យ៉ាងរឹងមាំថា ការការពារសន្តិសុខមនុស្សជាតិ គឺជាផ្នែកដ៏សំខាន់មួយនៃការថែរក្សាសន្តិភាព និងសន្តិសុខសកលលោក។

សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជានៅតែបន្តផ្តោតសារៈសំខាន់យ៉ាងខ្លាំង ចំពោះការលើកកម្ពស់គោលការណ៍ជាសកល នៃកិច្ចសហប្រតិបត្តិការមិត្តភាព និងសន្តិសហវិជ្ជមាន ដែលបានចែងក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ បច្ចុប្បន្ន យើងមានរដ្ឋភាគីចំនួន៤៩ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ដែលធ្វើឱ្យភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ជាមួយភាគីខាងក្រៅកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងបានពង្រីកវិសាលភាពដល់ទ្វីបជាច្រើន និងជាការឆ្លុះបញ្ចាំងអំពីការកើនឡើងនូវសារៈសំខាន់របស់អាស៊ាននៅក្នុងកិច្ចការតំបន់ និងពិភពលោក។

សម្ដេចតេជោសង្កត់ធ្ងន់ថា «សម្រាប់អនាគតអាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ បញ្ហាទាំងអស់នេះ អាចធ្វើបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់របស់យើង ប្រសិនបើយើងមិនបានគ្រប់គ្រងបញ្ហាទាំងនេះឱ្យបានល្អ» ។

សម្ដេចបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ វិបុលភាពនិងកំណើនរយៈពេលយូររបស់អាស៊ាន នឹងត្រូវពឹងផ្អែកលើភាពធន់របស់យើងក្នុងការជម្រុញឡើងវិញនូវការស្តារសេដ្ឋកិច្ច និងកំណើនក្នុងតំបន់។ យើងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអនុវត្តប្រកបដោយភាពទូលំទូលាយនូវគំនិតផ្តួចផ្តើមនានា ដែលមានតាំងពីបរិវត្តកម្មឧស្សាហកម្ម ឌីជីថលូបនីយកម្ម និងនវានុវត្តន៍ រហូតដល់ការធ្វើសមាហរណកម្មនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិច។
យើងចាំបាច់ត្រូវជំរុញឱ្យមានសហគមន៍អាស៊ានមួយ ប្រកបដោយភាពសុខដុម និងភាពរស់រវើកជាងមុន តាមរយៈការស្វះស្វែងរកបន្ថែមទៀតនូវកិច្ចការពារពលករទេសន្តប្រវេសន៍ ក៏ដូចជាការបង្កើនបន្ថែមទៀតនូវការគាំទ្រសម្រាប់របៀបវារៈនៃការអភិវឌ្ឍបៃតងប្រកបដោយបរិយាប័ន្ន និងគោលដៅការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ យើងគ្មានជម្រើសអ្វីក្រៅពីការពង្រឹងបន្ថែមទៀតនូវបរិវត្តកម្មឌីជីថល ដល់ដំណើរការនានានៃការជំរុញសហគ្រិនភាពយុវជន និងស្រ្តីរបស់យើងនោះទេ។

សម្ដេចថ្លែងថា ការអនុវត្តនូវព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប) នៅតែជាអាទិភាពដ៏សំខាន់មួយ។ អាសិបនឹងជំរុញនូវការស្តារឡើងវិញនូវសេដ្ឋកិច្ច ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ព្រមទាំងបង្កើតការងារយ៉ាងច្រើន និងពង្រឹងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោកទាំងមូល។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលជាសមាជិកអាសិប ដើម្បីជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ដើម្បីពង្រីកបន្ថែមទៀតនូវការសម្របសម្រួលលំហូរពាណិជ្ជកម្មឆ្លងដែន។

លើសពីនេះទៀត កម្ពុជាមានគោលបំណង ក្នុងការជំរុញបន្ថែមទៀតនូវ ដំណើរការកសាងសហគមន៍អាស៊ាន តាមរយៈការសង្កត់ធ្ងន់នូវតម្រូវការចាំបាច់ ក្នុងការសម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្តួចផ្តើមគន្លឹះនានា ស្ថិតក្រោមផែនការលម្អិតនៃការកសាងសហគមន៍អាស៊ាន ឆ្នាំ២០២៥ រួមទាំងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២២៥ (MPAC 2025) គំនិតផ្តួចផ្តើមសម្រាប់ការធ្វើសមាហរណកម្មអាស៊ាន ដំណាក់កាលទី៤ (IAI Work Plan IV) ជាដើម។ សារៈសំខាន់ នៃការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ នៅតែជារបៀបវារៈមួយដ៏មានសំខាន់ នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ យើងកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដើម្បីចាប់យកនូវកាលានុវត្តភាព និងដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងតែមានភាពស្មុគស្មាញឡើង។

ងាកមកសកម្មភាពខាងក្រៅរបស់អាស៊ាន ក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូសន្ទនាវិញ អាស៊ានបានបង្កើតឡើងនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយអូស្រា្តលី និងចិន។ ឆ្នាំនេះ យើងបានបា្ររព្ធខួបលើកទី៣០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា និងបានកំណត់យកឆ្នាំ២០២២ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា។ យើងបានរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដើម្បីអបអរសាទខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-អាមេរិក ព្រមទាំងបានបេ្តជ្ញាចិត្ត ក្នុងការជំរុញទំនាក់ទំនងនេះ ឱ្យឈានទៅដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ នាខែវិច្ឆិកា ខាងមុខ។ យើងបានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេសក្នុងឆ្នាំនេះ ខណៈពេលដែលចក្រភពអង់គ្លេសបានក្លាយខ្លួនជាប្រទេសដៃគូសន្ទនាទី១១ របស់អាស៊ាន។ លើសពីនេះទៀត យើងក៏គ្រោងរៀបចំព្រឹត្តិការណ៍រំលឹកខួបផ្សេងទៀត ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានផ្សេងទៀត នាពេលក្រោយក្នុងឆ្នាំនេះ។

សម្ដេចបញ្ជាក់បន្ថែមថា អាស៊ានចាំបាច់ត្រូវតែឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។ យើងនឹងបន្តផ្តោតសំខាន់លើសកម្មភាពនានា ដែលចងភ្ជាប់យើងទាំងអស់គ្នា ដើម្បីវិបុលភាពកាន់តែប្រសើរឡើងសម្រាប់តំបន់យើង។ យើងនឹងលើកកម្ពស់ស្មារតីអាស៊ាននៃ “ការរួបរួមគ្នា” ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានា ទាំងផ្ទៃក្នុងអាស៊ាន ទាំងជាមួយប្រទេសជាដៃគូខាងក្រៅ ដើម្បីលើកកម្ពស់នូវសាមគ្គីភាព និងភាពធន់របស់អាស៊ាន ដើម្បីសម្រេចបានគោលដៅនៃការកសាងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយភាពធន់ ៕

 

អត្ថបទដែលជាប់ទាក់ទង