**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ យោធភូមិភាគទី៤

ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំត្រួត ពិនិត្យវឌ្ឍនភាពការងារ ដែលអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តសម្រេចបានក្នុងស្ថានភាពកូវីដ-១៩ កន្លងមក ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងការិយាល័យ ស្ថាប័នពាក់ព័ន្ធមួយចំនួន របស់បញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុកទាំង៩ និងវរសេនាតូចទាំងពីរផងដែរ ។

លោកវរសេនីយ៍ទោ នួន គឹមអាង នាយលេខាធិការដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន រាយការណ៍អំពីសភាពការណ៍ទូទៅ បញ្ហាប្រឈម និងវឌ្ឍនភាពការងារ ដែលអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រេចបានតាមផែនការនិងភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ។

ឧត្តមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរងនាយសេនាធិការ បានបញ្ជាក់ជូនអំពីវឌ្ឍនភាព និងលទ្ធផលការងារ មួយចំនួន ដែលអនុវត្តបានក្នុងស្ថានភាពប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលកន្លងមក និងការចូលរួមក្នុងការសហការអនុវត្តនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព រួមចំណែករក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់ បណ្តាកងឯកភាព នឹងបណ្ដាការិយាល័យ និងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទទួលបានលទ្ធ ផលជោគជ័យតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន ។ ជាមួយនោះដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានកោតសរសើរដល់ក្រុមការងារនិងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់បញ្ជាការដ្ឋានតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ដែលបានចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ព នគរបាល មន្ត្រីរាជការ អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ និងប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប សរុបបានចំនួនជាង៥ម៉ឺន៦ពាន់ម្ជុល។ និងបាន ខិតខំកសាងអង្គភាពឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ទាំងខាងកសាងសំណង់សមិទ្ឋផលផ្សេងៗ ការហ្វឹកហ្វឺន ពង្រឹងកងកម្លាំង ការចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជួយដល់អតីតយុទ្ឋជន និងប្រជាជនដែលមានជីវភាព លំបាកខ្វះខាតក្នុងខេត្តកំពង់ធំបានល្អប្រសើរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ដើម្បីបន្តអនុវត្តភារកិច្វក្នុងការងារកសាងអង្គភាពរឹងមាំ លើគ្រប់វិស័យដើម្បីវឌ្ឍនភាព រីកចម្រើន ក្នុងតួនាទីភារកិច្ចជាកងយោធពលខេមរភូមិន្ទ ៕

អត្ថបទដែលជាប់ទាក់ទង