សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ឃ័រ ឃាត់ខ្លួនក្មេងទំនើងម្នាក់ យកមកធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកយកទៅអប់រំបន្ត

ស្វាយរៀង ៖ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ឃ័រ បានទទួលព័ត៌មានថា នៅត្រង់ចំណុចមាត់ទន្លេ ក្បែរសួនកម្សាន្ត រីសតកូនកាត់ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ក្រោយពីបានទទួលព័ត៌មានរួចមក អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុង បានចាត់តាំងអោយលោកវរសេនីយ៍ត្រី អ៊ុំ ជុនធារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សង្ឃ័រ ចុះដល់ទីតាំង និងបានឃាត់ខ្លួនក្មេងទំនើង ០១នាក់ ឈ្មោះ ជ.ឆ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទួលទ្រា ឃុំជ្រុងពពេល ស្រុករំដួល រួមនឹងម៉ូតូ ០១គ្រឿង ព្រមទាំងបានឆ្លើយសារភាពថា ខ្លួន ពិតជាបានជិះបង្ហោះម៉ូតូពិប្រាកដមែន។
បច្ចុប្បន្នដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានអោយសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកយកទៅអប់រំបន្ត រីឯម៉ូតូប្រព្រឹត្តត្រូវបានយកហូត និងរក្សាទុករយៈពេល ០៣ខែទើបប្រគល់ជូនវិញ៕

