**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

កំពង់ស្ពឺ៖ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «បណ្ណាល័យមរតកក្រមង៉ុយ» ចំនួន ២ទីតាំង ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរខេត្តកំពង់ស្ពឺ ឱ្យបន្តគិតគូរ និងរំលេចបន្ថែមនូវអត្តសញ្ញាណ សក្តានុពល និងលក្ខណៈពិសេសរបស់ខេត្ត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនទ្វេដង។

ថ្លែងក្នុងពិធី ឯកឧត្តមបានលើកឡើងពីចំណុចខ្លាំងចម្បងៗមួយចំនួន ដែលជាសក្តានុពលស្នូល របស់ខេត្តកំពង់ស្ពឺ ដោយថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់រំលេចបន្ថែម រួមមាន៖

– វិស័យទេសចរណ៍ដ៏ទាក់ទាញ៖ ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍សរុបចំនួន ២៩កន្លែង ដែលកំពុងពេញនិយម ពិសេសរមណីយដ្ឋានធម្មជាតិល្បីៗដូចជា ភ្នំខ្នងផ្សារ និងឧទ្យានជាតិព្រះមុនីវង្ស «ភ្នំគិរីរម្យ» រួមទាំងការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» ដែលជាមេដែកដ៏សំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

– អត្តសញ្ញាណម្ហូបអាហារ៖ ការលើកស្ទួយអត្តសញ្ញាណវប្បធម៌ និងជីវភាពរស់នៅ តាមរយៈការច្នៃប្រឌិតមុខម្ហូប និងចំណីអាហារឈ្ងុយឆ្ងាញ់ ដែលប្រើប្រាស់វត្ថុធាតុដើមពី ដើមត្នោត និងផ្លែត្នោត ដែលជានិមិត្តរូប ដ៏លេចធ្លោប្រចាំខេត្ត។

– កំណើនរោងចក្រ និងសហគ្រាស៖ ការទាញយកអត្ថប្រយោជន៍ពីសក្តានុពលសេដ្ឋកិច្ច ដែលបច្ចុប្បន្នខេត្តមានរោងចក្រ និងសហគ្រាសសរុបរហូតដល់ទៅ ១.៦៤២ មូលដ្ឋាន កំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

– ការអភិវឌ្ឍមូលធនមនុស្ស៖ អ្វីដែលជាមោទនភាពបំផុតនោះគឺ ខេត្តកំពង់ស្ពឺ ជាទឹកដីកំណើតរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាឥស្សរជនជាន់ខ្ពស់ផ្នែកអក្សរសាស្ត្រជាតិ។ ឈរលើប្រវត្តិសាស្ត្រ ដ៏ត្រចះត្រចង់នេះ ការកសាងធនធានមនុស្ស គឺជាកិច្ចការអាទិភាពដែលត្រូវបន្តជំរុញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការសម្ពោធសមិទ្ធផល «បណ្ណាល័យមរតកក្រមង៉ុយ» ទាំង ២ទីតាំងនៅស្រុកបសេដ្ឋនាថ្ងៃនេះ មិនត្រឹមតែជាការអបអរសាទរចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស និងការបន្តវេនថែរក្សាមរតកបញ្ញាញាណរបស់បុព្វបុរសខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ ស្របតាមចក្ខុវិស័យ ក៏ដូចជាការគិតគូរលើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង