**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល

នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅវេម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក  និងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដី ល្បាតក្នុងភូមិសាស្ត្រ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លុះដល់ចំណុច ផ្លូវបេតុងភូមិភ្នំដី  ឃុំភ្នំដី បានជួបមុខសញ្ញាសង្ស័យចំនួន១នាក់ឈ្មោះ វឹង រស្មី ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កំពុងឈរក្បែរជញ្ចើមផ្លូវ ពេលឃើញសមត្ថកិច្ចយើងឈប់ម៉ូតូភ្លាម ឈ្មោះខាងលើបានលូកហោប៉ៅខោយកប្រអប់ខ្មៅបោះចោល បន្ទាប់មកកម្លាំងយើងបានត្រួតពិនិត្យលើខ្លួន ដកហូតទូរស័ព្ទដៃចំនួន១(មួយ)គ្រឿង និងពិនិត្យជុំវិញបរិវេណដែលជនសង្ស័យឈរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១(មួយ)ថង់តូចនិងបំពង់កែវច្នៃសម្រាប់ជក់ចំនួន១(មួយ)ក្នុងប្រអប់ពណ៌ខ្មៅដែលបានបោះចោល និងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១(មួយ)ថង់តូចទៀតនៅលើដី ហើយជនសង្ស័យបានសារភាពថាជារបស់ខ្លួន។

លោកអធិការបានបន្តទៀតថា ក្រោយមកសម្ថកិច្ចល្បាតបន្តទៀតក៏បានជួបមុខសញ្ញាសង្ស័យម្នាក់ទៀតឈ្មោះ ប៊ូន រ៉ាយុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ជាបក្សពួកឈ្មោះខាងលើ) និងបានត្រួនពិនិត្យលើខ្លួនរកឃើញបំពង់កែវច្នៃសម្រាប់ជក់ចំនួន១(មួយ) និងទូរស័ព្ទដៃចំនួន១( មួយ)គ្រឿង បន្ទាប់មកយើងបាននាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើ មកកាន់អធិការដ្ឋាន។

លោកវរសេនីយ៍ឯកប៉ិក គឹមហ៊ាកបានបញ្ជាក់បន្ថែមទៀតថាឆ្លងតាមការធ្វើតេស្តទឹកនោមលទ្ធផលជនសង្ស័យទាំង២នាក់វិជ្ជមាន(+)មានសារធាតុញៀនទាំង២នាក់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង