**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

យុទ្ធនាការសម្អាតឆ្នេរសមុទ្រ គឺជាផ្នែកដ៏សំខាន់ ជំរុញឲ្យពលរដ្ឋចេះជួយសម្អាតនិងថែរក្សាបរិស្ថាន


ភ្នំពេញ : យុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង» ដែលស្ថិតនៅឆ្នេរអូរឈើទាល ១ ខេត្តព្រះសីហនុ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន ខេមប្រ៊ូវ។

ឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ មានប្រសាសន៍ថា យុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង» នៅធ្នេរនេះ គឺធ្វើឡើងក្នុងគោលបំណងធ្វើឱ្យឆ្នេរសមុទ្រស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនទៅលេងកម្សាន្តនៅធ្នេរ ខណៈកម្ពុជាត្រៀមខ្លួនទទួលរៀបចំបុណ្យសមុទ្រ និងធ្វើជាម្ចាស់ផ្ទះក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក ក្នុងខែធ្នូខាងមុខនេះ។ ឯកឧត្តមបញ្ជាក់ថា «ការចូលរួមទាំងវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ មានសារសំខាន់ណាស់ ក្នុងការចូលរួមធ្វើឱ្យឆ្នេរស្អាត កម្ពុជាស្អាត»។

លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន ខេមប្រ៊ូវ បានប្តេជ្ញាចូលរួមជាចំណែកមួយក្នុង ចលនាធ្វើឱ្យឆ្នេរសមុទ្រស្អាត សំដៅជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់នៃការចោលសំរាម។ លោកបានថ្លែងថា «ការចូលរួមនេះ បានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពក្នុងកិច្ចការពារបរិស្ថាន»។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តបាននិងកំពុងជំរុញចលនាពីគ្រប់មហាជន ក្នុងការគិតគូរឱ្យបានដិតដល់អំពីទិដ្ឋភាព សណ្តាប់ធ្នាប់ បរិស្ថាន ភាពស្អាត សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍន៍និងការគ្រប់គ្រងទីក្រុង ដើម្បីផ្តល់នូវផាសុកភាព និងភាពរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលទៅទស្សនា និងសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ។ លោកបញ្ជាក់ថា «ដើម្បីសម្រេចបាននូវគោលដៅ និងគោលបំណងខាងលើ យើងទាំងអស់គ្នាចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងមានកិច្ចសហការល្អពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សីក្នុងការចូលរួមចំណែកអនុវត្ត និងផ្សព្វផ្សាយបន្តទៅដល់ញាតិមិត្ត ក្រុមគ្រួសារ ពីទម្លាប់នៃការចោលសំរាម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំបុណ្យសមុទ្រឡើងវិញនៅចុងឆ្នាំនេះដោយផ្តើមនៅក្រុងព្រះសីហនុ បន្ទាប់ពីខកខានរយៈពេល២ឆ្នាំ ដោយការរំខានពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានច្រើនឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង