**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

គិតត្រឹមត្រី​មាស​ទី១ ឆ្នាំ​២០២៦​នេះ ក្រសួង​​ការ​ងារ​ហ្វឹក​ហ្វឺន​កូន​ជាង​សរុប​ប្រមា​ណ ១០,៦​ម៉ឺន​នាក់

(ភ្នំពេញ)៖ គិតត្រឹមត្រីមាស​ទី១ ឆ្នាំ២០២៦នេះ ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​សហ​ការជា​មួយ​វិស័យ​ឯក​ជន ក្នុងការជំរុញ​ឱ្យទទួល​យកសិស្ស​និស្សិត​ហា​ត់​ការ​នៅ​កន្លែង​ការងារ និងអនុវត្ត​កាតព្វ​កិច្ច​ហ្វឹកហ្វឺន​កូន​ជាង​ប្រមាណ ១០,៦ម៉ឺននាក់ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​កា​រងារនា​ពេលបច្ចុប្បន្ន និងអនាគត។

លោក ស៊ុន មេសា អ្នកនាំ​ពាក្យក្រ​សួង​ការ​ងារ និង​បណ្ដុះ​បណ្ដា​លវិជ្ជា​ជីវៈ​បាន​ថ្លែង​ថា ក្រសួងបាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​វិស័យ​ឯក​ជន ក្នុងការ​ជំរុញ​ឱ្យទ​ទួល​យក​សិស្ស​និ​ស្សិត ហាត់​ការ​នៅ​កន្លែង​ការ​ងារ និងអនុវត្ត​កាត​ព្វកិ​ច្ច​ហ្វឹកហ្វឺនកូនជាង ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ​២០២៦​នេះ បានហ្វឹកហ្វឺនកូនជាងសរុបប្រមាណ ១០,៦​ម៉ឺន​នាក់។

លោកបញ្ជាក់​ថា៖«ក្រសួងសូមអបអរសាទរចំពោះបងប្អូនយើងរាប់ម៉ឺននាក់ដែលទទួលបានការបណ្ដុះបណ្ដាល ការហ្វឹកហ្វឺន​កូនជាង ដើម្បីបង្កើន​សមត្ថភាព និង​ប្រសិទ្ធភាព​នៅក្នុង​រោងចក្រ ស​ហគ្រាស ដែលជាចំណែក​មួយដ៏​សំខាន់នៅក្នុងការ​ពង្រឹងដ​ល់ផលិ​តភាពរប​ស់កម្ម​ករ​និយោជិ​ត​ផង ហើយក៏ជាចំណែកសំខាន់មួយនៅក្នុងរោងចក្រ សហគ្រា​ស ដើម្បីបង្កើន​ផលិតភាព និងបង្កើ​តការប្រកួត​ប្រជែង ហើយយើ​ងក៏​នឹ​ក​ឃើញ​ចំពោះ​ការដាក់នូវ​អនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ក៏ចង់ឲ្យបង្កើនផលិត​កាន់តែខ្ពស់ ហើយសេដ្ឋកិច្ចរបស់រោងចក្រ សហ​គ្រា​សរីក​ចម្រើន​កាន់តែ​ខ្លាំ​ង​​ដែរ​»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ដែលជាសេនាធិការរបស់រា​ជរដ្ឋាភិបាល ​បានប្រឹងប្រែងយ៉ាង​ខ្លាំងអនុវត្ត​យ៉ាងខ្ជា​ប់ខ្ជួននូវ​អនុ​សាសន៍​របស់​សម្ដេច​នាយករដ្ឋមន្រ្តី ធ្វើយ៉ា​ង​ណា​ឱ្យការអនុវត្ត​កាតព្វកិច្ចនេះកាន់តែមានប្រសិទ្ធភាព និងកាន់តែមាន​គុណ​ភាពបន្ថែ​មទៀត ដើម្បី​ឆ្លើយត​ប​ទៅ​នឹង​ត​​ម្រូវកា​រទី​ផ្សា​រនា​ពេល​បច្ចុប្ប​ន្ន និងទៅអ​នាគ​ត​។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។

លោកបានបន្ថែមថា ការហ្វឹក​ហ្វឺន​កូនជាង​នៅកម្ពុជា​ពិតជា​មាន​គុណ​តម្លៃ​យ៉ាង​ខ្លាំងចំ​ពោះ​វិស័យ​អប់រំបណ្តុះ​បណ្តាល​បច្ចេ​ក​ទេស និ​ងវិជ្ជា​ជីវៈ ជាពិ​សេស​សម្រាប់ការ​អនុវត្តការហ្វឹក​ហ្វឺនកូន​ជាងប្រកប​ដោយ​គុណ​ភា​ព។

លោក​បានអំពាវនាវឱ្យ​មានកា​រចូល​រួមពីវិស័យឯកជន និងដៃគូ​ពាក់​ព័ន្ធ​ បន្តអនុវត្តកាព្វកិច្ចហ្វឹកហ្វឺនកូនជាង គាំទ្រទាំ​ង​ផ្នែ​កបច្ចេកទេ​ស និងថវិកា ដើម្បីបង្កភាពងាយស្រួលក្នុងការហ្វឹក​ហ្វឺន​កូន​ជាងឱ្យស្រប​តាមប​រិបទទីផ្សារ​ការងារនៅកម្ពុជា និងបន្ត​ផ្សព្វ​ផ្សាយ​លើ​នី​តិវិធីហ្វឹក​ហ្វឺនកូ​ន​ជាង​ឱ្យ​កាន់​តែ​ទូលំ​ទូ​លាយ​៕

អត្ថបទដែលជាប់ទាក់ទង