**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន

សហជីព៖ បើមានការរឹតត្បិតសិទ្ធិ​សេរីភាព​សហ​ជីព​​ដូចការលើកឡើងមែននោះ នឹងមិន​មាន​ការ​ជួប​ជុំ​ស​ម្ដែងមតិពី​គ្រប់និន្នាការនៅថ្ងៃ ១ឧសភាបានទេ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហជីពធំៗនៅកម្ពុជា បាន​លើក​ឡើង​ថា បើមានការរឹតត្បិត​សិទ្ធិសេរីភា​ពសហជីព​ដូច​ការ​លើក​ឡើង​របស់​បុគ្គលមួយចំនួនមែននោះ នឹងមិន​មាន​ការ​ជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ ១ឧសភា​បាន​ទេ ដោយ​ពួកគេចាត់​ទុកលើកឡើងនោះថា ជាការបំភ្លៃ និង​មិនឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមកម្ពុជា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិ​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជាមិនមានការរឹតត្បិត​សិទ្ធិសេរីភាព​របស់​សហ​ជីពដូចការលើកឡើង​នោះទេ ជាក់​ស្ដែង​កាល​ពីថ្ងៃទី ១ឧសភា​ម្សិល​មិញ មាន​សហជីព​មក​ពីគ្រប់​និន្នាការ បាន​ប្រារព្ធ​ទិវាពលកម្មអន្តរ​ជាតិបាន​សម្ដែង​មតិ និង​កង្វល់​របស់​ពួក​គាត់នៅតាម​ទីសា​ធារណៈ ហើយកង្វល់​ទាំង​អស់​​នោះ ត្រូវបានក្រសួងការងារ និង​បណ្ដុះ​​បណ្ដាល​វិជ្ជ​ជីវៈ និងស្ថាប័ន​ពាក់ព័ន្ធ​ទទួល​យក​ផងដែរ។

លោកបន្តថា «ខ្ញុំគិតថា ការលើកឡើង​របស់​មនុស្ស​មួយ​ក្រុម​នោះ គឺមានភាព​លម្អៀង​ដោយមិ​នអាច​ទទួល​យក​បាន​ និងមានចរិត​បង្កឱ្យមានការ​ភាន់ច្រឡំដែល​មិន​បាន​ឆ្លុះ​​បញ្ចាំងពីទិដ្ឋភាព​សហជីពជាក់​ស្ដែងនៅ​កម្ពុជា​។ អ្វី​ដែល​យើង​មើល​ឃើញទាំង​អស់គ្នា គឺសិទ្ធិសេរីភាព​របស់​សហជីព​ក៏​កាន់តែ​ប្រសើ​រឡើង ហើយកម្មករ​និយោជិត​របស់​យើង​ក៏ទទួល​បានលក្ខខណ្ឌការងារកាន់​តែ​ប្រសើរ និង​សម​រម្យទាំងប្រាក់ឈ្នួល និងលក្ខខ​ណ្ឌផ្សេងៗ​ទៀត»។

ជាមួយគ្នា​នេះ លោក សំ សឿន បា​ន​ចោទ​ជា​សំនួរថា តើ​សហ​ជី​ពធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹងរាជ​រដ្ឋា​ភិបាល ទើប​ហៅថា សហ​ជី​ពឯករាជ្យ ឬយ៉ាងណា? ហើយស​ហជីព​ការពា​រផលប្រ​យោជន៍ក​ម្មករនិយោជិត​ពិតប្រាកដជា​សហជីព​ក្លែង​ក្លាយ ឬយ៉ាង​ណា? លោកថា សហជីព និងអង្គការ​សង្គម​ស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាឯករាជ្យ ប៉ុន្ដែ​ធ្វើសកម្មភាពមិនឯករាជ្យ មិនបម្រើផលប្រយោ​ជន៍​កម្មករ​និយោ​ជិត ផ្ទុយ​ទៅវិញញុះ​ញង់​កម្មករ​ឱ្យតវ៉ា ធ្វើបាតុកម្ម​ខុស​ច្បាប់ បំពាន​ច្បាប់ បង្ក​ចលាចល អនាធិបតេយ្យ និងឈានដល់បង្កអំពើហិង្សាជាដើម។

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាព​សហជីព​កម្ពុជា​ពន្លឺ​ក​ម្មករបានលើកឡើងថា៖«ក្រុមការងារយើង គឺមិន​មាន​រារាំងសកម្មភាព​ប្រារព្ធទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី១៤០​នោះ​ទេ គឺអាជ្ញាធរ​ជួយ​សម្រប​សម្រួល​បញ្ហា​សន្ដិ​សុខ​​សុវត្ថិ​ភាព និងរៀបចំទីតាំង​សម្រាប់ជួប​ជុំក្រុម​សហ​ជីព​ថែម​ទៀត។ កម្មវិធី​នេះ បានប្រព្រឹត្តិ​ទៅដោយ​រលូន ហើយកម្មករ​បាន​ចូលរួម​ច្រើន និងសប្បាយរីករាយ​ដែល​បាន​ជួបជុំគ្នា​នាឱកាស​នេះ»។

លោកបន្ដថា៖«យើងអត់មានការគំរាមកំហែងអ្វីទេ គឺបើក​ទូលំ​ទូ​លាយ អ្នក​ចូលរួម​ក៏សប្បា​យរីក​រាយ ហើយ​យើង​មាន​ឱកាស​សម្ដែ​ងមតិ ផ្ញើសា​រនានាទៅ​ស្ថាប័នពា​ក់ព័ន្ធ និងមានកម្មវិធីជាច្រើន ដើម្បីចូលរួម​ជាមួយ​រាជរដ្ឋាភិ​បាល​ក្នុង​ការរកដំណោះ​ស្រាយនូវ​បញ្ហាសេ​សស​ល់​ផ្សេងៗទៀត»។

ចំពោះលោក ហង្ស រ៉ាវី ប្រធានសហភាព​សហជីពរក្សា​សិទ្ធិ​កម្មករកម្ពុជា (CWPUC)​បានចា​ត់ទុក​ការអនុវត្តសិ​ទ្ធិ​សេរីភា​ពរបស់ស​ហជីពមា​នភាពល្អ​ប្រសើរ ដោយ​បាន​អនុ​វត្ត​​សិទ្ធិសេរីភា​ពរបស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បី​ការ​ពារប្រ​យោជន៍ជូនកម្មករនិយោជិត និង​ជាតំ​ណាង​ចរ​ចា​ជាមួយថៅកែរោងចក្រ។ ដូច្នេះកម្ពុជា​ជាប្រទេស​នីតិរដ្ឋ និងមានសិទ្ធិសេរី​ភាពដែលជាឋានសួគ៌របស់សហជីព។
បើតាមថ្នាក់ដឹកនាំសហជីពបានលើកឡើងថា សហជីព និងអង្គការវិជ្ជាជីវៈ ត្រូវបានចុះបញ្ជីត្រឹមត្រូវតាមនីតិវិធី និងបានតម្កល់លក្ខន្តិកៈរបស់ខ្លួននៅក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅក្នុងលក្ខន្តិកៈ​នោះបាន​ប្រ​កាស​​ពី​ជំហរបម្រើផលប្រយោជន៍កម្មករនិយោជិត សុខដុម​រមនាក្នុង​ទំនាក់ទំន​ងវិជ្ជាជីវៈ មិនចូលរួមធ្វើ​នយោ​បាយ ឬសកម្មភាពនយោបាយណាមួយទេ។

បើតាមក្រសួងការងារ និងបណ្តុះប​ណ្តាលវិជ្ជាជី​វៈបានឱ្យ​ដឹង​​ថា រាជរដ្ឋាភិបាលនៅតែប​ន្តពង្រឹងសុខ​ដុមនីយ​កម្មនៃ​ទំនាក់​ទំនងវិជ្ជាជីវៈ ដោយបានបាន​ចុះបញ្ជិកា​អង្គកា​រវិជ្ជា​ជីវៈ​សរុបកើន​ដល់ ៦ ៩២០ ក្នុងនោះ​សហភាព​សហជីព​ចំនួន ៤៣, ស​ហព័ន្ធស​ហជីព​ចំនួន ២៨៥, សហជីពមូល​ដ្ឋាន​ចំនួន ៦ ៥៧៩ និងស​មាគមនិ​យោជ​កចំនួន ១៣ នៅត្រឹម​ត្រីមា​សទី១ ឆ្នាំ២០២៦នេះ៕

អត្ថបទដែលជាប់ទាក់ទង