**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ចិនបដិសេធជាថ្មីម្តងទៀត ចំពោះការលើកឡើងថា កប៉ាល់ដឹកទំនិញ១គ្រឿង ដែលរឹបអូសដោយអាមេរិក មានផ្ទុក «អំណោយ» ពីទីក្រុងប៉េកាំងសម្រាប់អ៉ីរ៉ង់

ប៉េកាំង៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី២២ ខែមេសា ចិនបានបដិសេធជាថ្មីម្តងទៀត ចំពោះការលើកឡើងថា កប៉ាល់ដឹកទំនិញ១គ្រឿង ដែលត្រូវបានរឹបអូសដោយសហរដ្ឋអាមេរិក មានផ្ទុក «អំណោយ» ពីទីក្រុងប៉េកាំងសម្រាប់អ៉ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់យ៉ាងដូច្នោះ។

លោក ត្រាំ បាននិយាយថា កប៉ាល់ដោតទង់ជាតិអ៉ីរ៉ង់ ដែលយោធាអាមេរិកបានរឹបអូសនៅឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន គឺមានផ្ទុក «អំណោយពីចិន» ដែលលោកចាត់ទុកថាជារឿងមិនល្អទាល់តែសោះ។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley បានបង្ហោះសារថា កប៉ាល់នោះ មានគោលដៅធ្វើដំណើរចេញពីប្រទេសចិនឆ្ពោះទៅអ៉ីរ៉ង់ ហើយជាប់ពាក់ព័ន្ធការដឹកជញ្ជូនសារធាតុគីមី សម្រាប់មីស៉ីល។

ដំបូងឡើយ ក្នុងការឆ្លើយតបការចោទប្រកាន់របស់លោកស្រី Haley អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា កប៉ាល់ខាងលើ គឺជាកប៉ាល់ដឹកទំនិញបរទេស ហើយចិនប្រឆាំងជានិច្ច ចំពោះការប៉ុនប៉ងទាញភ្ជាប់ឬសន្និដ្ឋានណាមួយ ដែលមានចេតនាអាក្រក់។

នៅពេលត្រូវបានសាកសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ កាលពីថ្ងៃពុធ លោក Guo បានលើកឡើងថា ចិនបានបញ្ជាក់គោលជំហររបស់ខ្លួនច្បាស់ៗរួចហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា រូបលោកហាក់ភ្ញាក់ផ្អើលចំពោះរឿងនេះ ដ្បិតលោកបានគិតថា រូបលោក និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង មានការយល់ដឹងច្បាស់រវាងគ្នា។ កាលពីមួយសប្តាហ៍មុន លោក ត្រាំ បានប្រកាសថា លោក ស៉ី បានធានាប្រាប់លោកផ្ទាល់ថា នឹងមិនមានការបញ្ជូនអាវុធរបស់ចិនទៅកាន់អ៉ីរ៉ង់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង